ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្វាគមន៍ចេញ​វស្សាភ្លៀងមួយមេធំ បណ្តាល​ឲ្យផ្ទះនិងផ្លូវមួយចំនូន ពិសេសសាលារៀនរបស់រដ្ឋ​ រងការលិចលង់
Sa,03 Oktober 2020 (Time 03:24 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 411នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីភ្លៀង​មួយមេធំផ្ទួនៗគ្នាស្វាគមន៍ចេញ​វស្សា កាលពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ​២០២០ បណ្តាល​ឲ្យ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ និង​ផ្លូវមួយចំនួននៅក្រុងប៉ោយប៉ែត ពិសេស​​សាលាវិទ្សាល័យអូរជ្រៅ និងលា​សាបឋមសិក្សាអូរជ្រៅថ្មី ស្ថិតនៅភូមិបាលេលិយ្យ២ សង្កាត់/ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងការលិចលង់សិស្សានុសិស្ស ត្រូវផ្អាក​កា​ររៀនសូត្រ​ជា​បណ្តោះ​អាសន្ន ដោយសារ​តែប្រពន្ធ័​លូមួ​យចំនួន​បាន​ស្ទះ​ និងមួយចំនួនទៀតហូចេញមកវិញ​។ទាំងនេះដោយសា​រពលរដ្ឋមួយ​ចំនួន​មិនបានគិតពិចារណា​​ឲ្យបាន​ឌឹតដល់ ចំពោះបញ្ហាអនាម័យ និងប​រិស្ថាន ដោយយក​សំរា​មបោះចោលពា​សវាលពាសកាល នៅលើដងផ្លូវសា​ធារណៈ ជាហេតុធ្វើ​ឲ្យ​ស្ទះ​មាត់​លូ។

សូមបញ្ជាក់ផងដែរថា កន្លងមកនេះអាជ្ញាធរក្រុង​ប៉ោយប៉ែត សង្កាត់ ភូមិ មា​នកា​រយកចិត្តទុក​ដាក់​ ដុតដៃដុតជើ​ងក្នុង​កា​ររៀ​បចំប្រពន្ធ័លូ ស្តារលូ កាយប្រឡាយ និងជួ​សជុល​ កសាង​ហេដ្ឋារ​ចនា​សម្ព័ន្ធផ្សេងៗដូចជា​ ផ្លូវ​បេតុង និងចា​ក់ថ្មមិ​ចជូន​ប្រជាពលរដ្ឋជាហូហែរ ដែលជាត្រូវការ​របស់ពួក​គាត់​ផងដែរ។

​ជាមួយគ្នា​នោះដែរលោកគ្រូនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា​អូរជ្រៅ​ថ្មី ដែល​កំពុងរង​ការលិច​លុង សិស្សមិ​នបាន​សិក្សានោះ សូមអំពាវនាវ​ដល់សប្បុរស​ជន ពិ​សេ​ស​ប្រមុខ​រា​ជរដ្ឋាភិ​បាល​កម្ពុជា ជួយ​ដោះស្រាយ​នូវបញ្ហា​ដែលសាលាកំពុងតែ​ខ្វះខាត់​ទាំង​សម្ភារៈ និង​អា​គារសិក្សា ដោយ​ប​ច្ចុប្បន្ន​សិស្សានុ​សិស្ស​ក៏មានកា​រកើន​ឡើង​ពីមួយឆ្នាំ​ទៅមួយឆ្នាំ។​សិស្ស​ដែលរៀន​សូត្រ​នៅក្នុងសាលាបច្ចុប្បន្ននេះមា​នចំនួន៤៧៩នាក់ លោកគ្រូ អ្នកគ្រូមានមាន​ចំនួន១១​នាក់ ថ្នាក់មាន​ចំនួន១០ថ្នាក់​ អាគារធ្វើអំ​ពីថ្មមាន១ខ្នង មាន៤​បន្ទប់ អាគាធ្វើ​ពីដែក១បន្ទប់ ហើយ​ក្មេង​សិក្សាចាប់​ពីមតេយ្យដ​ល់ថ្នាក់ទី៦៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3676 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
107048 នាក់
ខែនេះ :
555930 នាក់
3 ខែនេះ :
1166471 នាក់
សរុប :
17808867 នាក់