ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្នងការខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ របស់លោកឧកញ៉ា កុក អាន ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន២៨០គ្រួសារនៅចំណុចកាស៊ីណូក្រោន
Sat,31 October 2020 (Time 07:08 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 349នាក់)


ខេត្តបន្ទាយមានជ័យ:នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នៃស្នងការរដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បាននាំយកអំណោយមនុស្សធម៌ របស់លោកឧកញ៉ា កុក អានសមាជិកព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងកូនរបស់លោកញ៉ា គឺលោកជំទាវ ភូ ឆរីណា អគ្គនាយិកាក្រុមហ៊ុនក្រោនរីស៊ត ផ្តល់ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ប៉ោយប៉ែត ដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ចំនួន២៨០គ្រួសារ ចំណុចក្នុងបរិវេណកាស៊ីណូហ្គ្រេន ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោកគាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកជំទាវ ភូ ឆរីណា អគ្គនាយិកាក្រុមហ៊ុនក្រោនរីស៊ត លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលស្រុកថ្មពួក និងលោក លោកស្រីតំណាងលោកឧកញ៉ា កុក អាន ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ កោតសរសើរដល់លោកឧកញ៉ាកុក អាន និងសប្បុរសជននានា ដែលតែងតែជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនឹងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ទាំងជួយដោយផ្ទាល់ និងតាមរយៈស្នងការខេត្ត និងរដ្ឋបាលក្រុង។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុ​កដាក់និង​ដោះ​ស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ពិសេសត្រូវណែនាំឲ្យពួ​គាត់យកចិត្តទុកដា​ក់រក្សាប​រិស្ថាន អនាម័យឲ្យបានល្អ ពិសេសកុំភ្លេចអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បី​ជៀសវាងការឆ្លងជំងឺកូវីដ១​៩ផងដែរ។

អំណោយដែលត្រូវផ្ដល់ជូនពលរដ្ឋចំនួន២៨០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ដចំនួន២៥,មី១កេះ,ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ១យួរ,ទឹកសុទ្ធ១យួរនិងភួយ១ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6985 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
104669 នាក់
ខែនេះ :
514699 នាក់
3 ខែនេះ :
1135591 នាក់
សរុប :
17742327 នាក់