ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផ្ទុះហ្គាសរថយន្ត បណ្ដាលឱ្យមនុស្សចំនួន៣នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ និងរថយន្តហាយឡេនឌ័រ១គ្រឿង រងការខូចខាតទាំងស្រុង នៅក្រុងប៉ោយប៉ែត
Fri,30 October 2020 (Time 03:55 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 309នាក់)


ខេត្តបន្ទាយមានជ័យ:យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់បានរងរបួសបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែករថយន្ត១គ្រឿងរងការខូចខាតទាំងស្រុង ក្នុងករណីផ្ទុះធុងហ្គាសរថយន្ត។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង១៨និង៤០នាទីល្ងាចថ្ងៃ ១៤កើត ខែកក្តិក ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនិងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅចំនុចមណ្ឌល៦​ ស្ថិតនៅក្នុងភូមិប្រជាធម្មលិច​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានពីប៉ុស្តិ៍នគរបាលផ្សារកណ្ដាលបានឲ្យដឹងថា មុនកេីតហេតុ​មានរថយន្តម៉ាកហាយឡេនឌឺពាក់ស្លាកលេខ បន្ទាយមានជ័យ​ 2A-៩៥៦៧​ អ្នកបេីកបរដោយឈ្មោះ​ សារ៉ាត​ កន្និកា​ ភេទស្រី​ អាយុ៣៨ឆ្នាំ​ រស់នៅកន្លែងកេីតហេតុខាងលើបានចូលមកបញ្ចូលហ្គាសក្នុងរថយន្តចំនួន១៥គីឡូក្រាម​ នៅកន្លែងបញ្ចូលហ្គាសឈ្មោះ​ មុំ​ សុភក្រ័​ ភេទប្រុស​ អាយុ២១ឆ្នាំ(ត្រូវជាបងប្អូនជីដូនមួយ) ខណ:ពេលកំពុងបញ្ចូលហ្គាសក៏បានផ្ទុះហ្គាសរថយន្ត​ បណ្តាលអោយភាយចំហាយហ្គាសចេញមកខាងក្រៅចំឆ្នាំងស៊ុបនៅក្បែរនោះ​ បណ្តាលអោយមានអគ្គីភ័យឆាប់ឆេះតែម្តង។

ក្រោយពីកើតហេតុភ្លាម កម្លាំងសមត្ថកិច្ចទាំងបីប្រភេទរួមនិងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវរថយន្តពន្លត់អគ្គីភ័យ ចុះមកដល់ចំណុចកើតហេតុយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើការបាញ់ពន្លត់ទាន់ពេលវេលា មិនបណ្ដាលឱ្យរាលដាលដល់ផ្ទះអ្នកដទៃ។នៅក្នុងហេតុការណ៍នោះដែលគេសង្កេតឃើញមានវត្តមានលោកអភិបាលក្រុងប៉ោយប៉ែតផងដែរ ចុះពិនិត្យចាក់ស្ដែង នឹងបន្តសួរសុខទុក្ខអ្នករងគ្រោះនៅឯមន្ទីរពេទ្យផងដែរ។

សមត្ថកិច្ចបន្តថា ផផលប៉ះពាល់រួមមាន:
១-ឆេះរថយន្តម៉ាកហាយឡេនដឺខាងលេីខូចខាតទាំងស្រុង​
២-ឆេះខ្សែចរន្តអគ្គីសនីដែលបន្តោងល
បង្គោលភ្លេីង
៣-គ្រឿងលក់ចាប់ហួយ និងគ្រឿងទេសមួយចំនួន​។ដោយឡែកជនរងគ្រោះមានចំនួនបីនាក់
១-ឈ្មោះ សារ៉ាក កក្កដា​ ភេទប្រុស​ អាយុ១៤ឆ្នាំ​ រងរបួសជេីងទាំងសងខាង
២-ឈ្មោះហ៊ន់ សុវណ្ណារី​ អាយុ​៥ឆ្នាំ​ រង​បួស​រលាកដៃជេីង​ និងផ្ទៃមុខ
៣-ឈ្មោះហ៊ន់ ដាណេ​ អាយុ៧ឆ្នាំ​ រងបួសរលាកដៃជេីងនិងផ្ទៃមុខ។

សូមបញ្ជាក់ផងដែរថា អគ្គីភ័យបានរលត់ទាំងស្រុងនៅវេលាម៉ោងជាង១៩យប់ ក្រោមការសហការណ៍ពីរថយន្តអគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមួយគ្រឿង និងរថយន្តអគ្គីភ័យរបស់ក្រុមហ៊ុនត្រូពីកាណាចំនួនពីរគ្រឿងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3186 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157525 នាក់
ខែនេះ :
553251 នាក់
3 ខែនេះ :
1170496 នាក់
សរុប :
17803382 នាក់