ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជាការដ្ឋានតំ​បន់សឹក​រងកំពត បើកវគ្គហ្វឹ​កហ្វឺនបំប៉ន ​ពង្រឹងសមត្ថភា​ពយោធា ប្រចាំឆ្នាំ២០២០
Fr,02 Oktober 2020 (Time 09:59 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 344នាក់)


ខេត្តកំពត៖លោក សេង សិរីបុត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃ​គណៈអ​ភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ឯក អ៊ុង វណ្ណារិទ្ធ មេបញ្ជាកា​ររងយោធភូមិភាគទី៣ នា​ព្រឹកថ្ងៃព្រ​ហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំ​ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បាន​អញ្ជើញជាអធិបតី​ក្នុងពិធីបើកវគ្គហ្វឹក​ហ្វឺនបំ​ប៉នពង្រឹង​សមត្ថភាព​យោធា​ប្រចាំឆ្នាំ២០២០ របស់បញ្ជាកា​រដ្ឋានតំបន់​សឹករងកំពត។

ពិធីនេះដែល​ក៏មាន​ការអញ្ជើញចូលរួមពីប្រធាន​មន្ទីរ អនុប្រធានមន្ទីរ លោកស្នងការរងនគរបាល លោកមេ​បញ្ជាការរង​កងរាជអាវុធហត្ថខេត្ត លោកមេ​បញ្ជាការ មេបញ្ជាការរង លោក-លោកស្រី និងសិក្ខា​កាម​ទាំងអស់ នៃបញ្ជា​ការដ្ឋានតំបន់ប្រ​តិបត្តិការសឹករងកំពត សរុប​ចំនួន៨៨នាក់។

នាឱកាសនោះលោកសេង សិរីបុត្រ បានមានប្រសាសន៍ផ្តាំផ្ញើដ​ល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់​បង្កើនសមត្ថភាព គោរពវិន័យ មានសីលធម៌ល្អ ឯកភាពគ្នាខិតខំប្រឹង​ប្រែង ក្នុងការរៀនសូត្រ នឹងត្រូវ​សហ​ការផ្ទៃក្នុងរបស់អង្គភាព ជាពិសេស​ត្រូវប្រកាន់ភ្ជាប់នៅតួនា​ទីភារកិច្ចរបស់ខ្លួន ជាកងយោធពលខេ​មរភូមិន្ទ មានតួនាទីការពារបូរណ​ភាពទឹកដី និងការពារសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ ដោយត្រូវរក្សាការ​ពារឪ្យបាន​ដាច់ខាតនូវកត្តាសុខសន្តិភាព​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3072 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106444 នាក់
ខែនេះ :
555326 នាក់
3 ខែនេះ :
1165867 នាក់
សរុប :
17808263 នាក់