ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលរងស្រុកអង្គស្នួល ដឹកនាំចុះធ្វើអនាម័យ ​និងសំអាតបរិស្ថាន តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្តឃុំបែកចាន
Fr,02 Oktober 2020 (Time 09:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 397នាក់)


ខេត្តកណ្តាល៖នាឱកាស ដឹកនាំអាជ្ញាធរឃុំបែកចាន នាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិ​ទ្យា​ល័យ ហ៊ុន សែន អង្គស្នួល កម្លាំងអធិការន​គរបាល និងប្រជាការពារ ចុះធ្វើអនាម័យ និងសំអា​តបរិស្ថាន តាម​បណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្តឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃព្រ​ហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែតុ​លា ឆ្នាំ២០២០ លោក នូ សុវណ្ណរិទ្ធ អភិបាលរងស្រុក តំណាង លោក ខុន សេរីរដ្ឋា អភិបាលស្រុក អង្គស្នួល បានមានប្រសោ​សន៍ថា អនាម័យស្អាត បរិស្ថាន ស្អាត ផ្ដើមចេញពីយើងទាំ​ងអស់គ្នា ដូចនេះ​ត្រូវទុក​ដាក់សំរាមឱ្យបានត្រឹមត្រូវ ព្រោះ​ ស្រុកអង្គ​ស្នួលមានក្រុមហ៊ុនប្រមូល​សំរាមផ្តាច់មុខ​មួយ​មានភ្នាក់ងារចាំប្រមូលសំរាម​ជារៀងរាល់ថ្ងៃ។

ក្នុងនោះលោក នូ សុវណ្ណរិទ្ធ បានណែនាំដល់អា​ជ្ញាធរថ្នាក់ឃុំនិងក្រុមហ៊ុន ត្រូវយកចិត្តទុ​កដាក់​អនុវត្តកិច្ចការនេះ ដោយការទទួលខុស​ត្រូវខ្ពស់ ហ្មត់ចត់ និងច្បាស់លាស់ ដោយឈរលើ​ស្មារតីស្រ​ឡាញ់បរិស្ថានទាំងអស់គ្នា។

ជាមួយគ្នានោះដែរលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការគោរពម៉ោង-ពេលបញ្ចេញសំរា​មឱ្យបានត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រមូលផង និងមិនធ្វើ​ឱ្យសំរាម​នៅពាសវាលពាសកាល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2386 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
105758 នាក់
ខែនេះ :
554640 នាក់
3 ខែនេះ :
1165181 នាក់
សរុប :
17807577 នាក់