ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពូជស្រូវសែនក្រអូប ប្រភេទមិនប្រកាន់រដូវចំនួន២៩តោន ត្រូវបានចែកជូន​ប្រជាពលរដ្ឋ ដែលរង​គ្រោះ​ដោយសារទឹកជំនន់ នៅស្រុកសង្កែ ដើម្បីយ​កទៅធ្វើការដាំដុះ
Thu,29 October 2020 (Time 11:17 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 317នាក់)


ខេត្តបាត់ដំបង៖ដើម្បីកែខៃកម្រិតជីវភាព​ ក្រោយពេលរងការខូចខា​តដោយសារទឹកជំនន់ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯក​ឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ ឯក​ឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបា​លខេត្តបាត់ដំបង បានអញ្ជើញចែកស្រូវពូជ និងអំណោយ​ជា​គ្រឿងឧប​ភោគបរិភោគ ផ្តលជូនប្រ​ជាកសិករ ដែល​រងគ្រោះដោយសារទឹកជំនន់​ចំនួន២៩០គ្រួសារ
នៅ​ភូមិសំ​បុកអក ​ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់​ដំបង។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាសម្តែងនូវការ សោកស្តាយ​ចំពោះការបាត់បង់ ខូចខាតផលដំណាំ​ ផ្លូវជាតិ ផ្លូវលំជនបទ សាលារៀន ផ្ទះសំបែង និងសំណង់ធា​រាសាស្រ្ត។ល។ ជាមួយបងប្អូនប្រជា​កសិករដែល​ទទួលរងគ្រោះនៅទូទាំងខេត្ត និងជាពិ​សេសបង​ប្អូនក្នុងស្រុកសង្កែ។

ឯកឧត្តមបានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត នឹងរួមសហការឲ្យបានពេញលេញជាមួយក្រសួងទាំង៤ ជាពិសេ​សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្តារផលិតកម្មស្បៀង ហេដ្ឋារចនា​សម្ព័ន្ធរូបវន្តសំខាន់ៗជូនបងប្អូនប្រ​ជាពលរដ្ឋឡើងវិញក្រោយពេលទឹកស្រកចុះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអគុណចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេច​ក្រឡាហោម កាកបាតក្រហមកម្ពុជា គណកម្មការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជន និងឯក​ឧត្តមរដ្ឋមន្ត្រី វេង សាខុន ដែលពេលនេះ​ឯកឧត្តម​បាននាំយកពូជស្រូវ និងគ្រឿងឧបភោគ បរិភោ​គមកចែកជូនបង​ប្អូនប្រជាពលរដ្ឋផ្ទា​ល់តែម្តង។កាយវិការនេះ បានបង្ហាញឲ្យឃើ​ញនូវការទទួល​ខុសត្រូវខ្ពស់របស់​រាជរដ្ឋាភិបាល ក្នុងការចូលរួមស្តារផលិតកម្មស្បៀងឡើង វិញ​បន្ទាប់ពីទឹកស្រកចុះ ជាពិសេសអនុវត្តបា​នយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់សម្តេចតេជោ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រោយពេល​ទទួល​បានបទបញ្ជារបស់សម្តេចតេជោ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម​អភិបាលខេត្ត បាននាំយក​អំណោយដ៏​ថ្លៃថ្លារបស់សម្តេចតេជោ​ជាពូជស្រូវ និងគ្រឿងឧបភោគ បរិភោគមួយចំនួន​ទៀតមក​ចែកជូន​បងប្អូនប្រជាកសិករ ដើម្បីជួយសម្រាលនូវបញ្ហាជីវភាព និងស្តារផលិតកម្មស្បៀងឡើង វិញ។ចំពោះបញ្ហាចំពោះមុខ​ ក្រសួងបាន​លើកទឹកចិត្ត គាំទ្រ និងជំរុញឲ្យប្រ​ជាពលរដ្ឋចាប់​ផ្តើមស្តារ​ផល​ដំណាំឡើងវិញតាមគ្រប់រូបភាព ជាពិសេសដំណាំស្រូវទៅតាមលទ្ធភាព ហើយក្រសួងនឹងរង់​ចាំផ្តល់អន្តរាគមន៍គ្រប់ពេលវេលា។

សូមបញ្ជាក់ផងដែរថា អំណោយគ្រឿងឧ​បភោគ បរិភោគទាំងអស់​នេះ​មាន​អង្ករ១៤,៥តោន សាច់ ក្រក៥៨០គ.ក្រ មី៥៨០កេះ ទឹកស៊ីអីវ៥៨០យួរ ទឹកត្រី៥៨០យួរ ដោយក្នុងមួយ​គ្រួសារទទួល​បានពូជស្រូវ១០០គ.ក្រ អង្គរ២៥គ.ក្រ សាច់ក្រក១គ.ក្រ មី ១កេះ ទឹកស៊ីអីវ ១យួរ និងទឹកត្រី១យួរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3535 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157874 នាក់
ខែនេះ :
553600 នាក់
3 ខែនេះ :
1170845 នាក់
សរុប :
17803731 នាក់