ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនជាតិថៃ​២នាក់ បើកត្រាក់​ទ័រច្រូត​ស្មៅ នៅ​ចំណុចប​ង្គោលសី​មាលេខ​៤៣ បាន​ជាន់​មីនតោ​ន​ផ្ទុះ​ខ្ទេចត្រាក់​ទ័រ បណ្តាល​ឲ្យស្លាប់ភ្លាមៗ
Wed,28 October 2020 (Time 01:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 338នាក់)


ខេត្តបន្ទាយមានជ័យ៖បុរស​ជនជាតិថៃចំនួន២​នាក់ បានស្លាប់ភ្លាមៗនៅនឹង​កន្លែង​កើតហេតុ ខណៈ​ដែល​បើកត្រាក់ទ័រច្រូត​ស្មៅ នៅចំណុចបង្គោល​សីមាលេខ៤៣ ជាន់មីន​តោន បណ្តាល​ឲ្យផ្ទុះ​ខ្ទេចត្រាក់ទ័រ កាលពីវេលា​ម៉ោង១រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

លោកវរសេ​នីយ៍ឯក​សូ ចាន់ណារី មេបញ្ជាការ​វរ​សេនាតូចការ​ពា​រព្រំដែនលេខ៩១១ បានប្រា​ប់អ្នក​យកព័ត៌​មានឲ្យដឹងថា ក្រោយពីលឺស្នូរផ្ទុះ កម្លាំងនគរ​បាលប៉ុស្តិ៍១ ដឹកនាំ​ដោយ​លោកវរសេនីយ៍​ត្រីរាជ្យ ម៉ូ នាយប៉ុស្តិ៍កា​រពារព្រំដែន​រិទ្ធិសែន វរសេ​នាតូចការពារព្រំដែនគោកលេខ៩១១ បានសហ​ការជាមួ​យកម្លាំងយោធា៥០៣ បានចុះទៅដល់ចំណុចកើតហេតុ ព្រំដែនត្រង់ចំណុចប​ង្គោលសីមា លេខ៤៣ ដែលនៅ​ក្នុងទឹដីថៃ ក្នុងភូមិ​សាស្ត្រ ភូមិន​នស៊ូង ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះ​កែវ ទល់នឹង​ភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ប្រទះ​ឃើញ ត្រាក់ទ័រ១គ្រឿង បានជាន់មី​នតោន បណ្តាលឲ្យ​មាន​មនុស្សស្លាប់ចំនួន២នាក់ និងខូច​ត្រាក់ទ័​រទាំងស្រុង។

លោកមេបញ្ជាការបានឲ្យដឹងបន្តទៀតថា សពរងគ្រោះមានឈ្មោះខៀវ ព្រំម៉ា​ ភេទប្រុស អាយុ៧០​ឆ្នាំ ជាឪពុក និងកូនប្រុស​ឈ្មោះ ខៀវ ភុងសាក់ អាយុ៣៧ឆ្នាំ ទាំង២នាក់ រស់នៅភូមិននស៊ូង ឃុំគោ​កធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ​ប្រទេសថៃ។

បើតាមការឲ្យដឹងពីសាច់ញា​តិ មុនពេលកើត​ហេតុគាត់បើកត្រាក់​ទ័រ២នាក់​ឪពុក និងកូនមកច្រូត​ស្មៅ នៅចំណុចបង្គោលសីមា​លេខ៤៣ ក៏ជាន់មីនតោនផ្ទះតែម្តង។

សព​ជនរ​ងគ្រោះ ត្រូវបានស​មត្ថកិច្ចថៃ កងអនុសេនាធំលេខ១២៤ ​និងក្រុមគ្រួសារយ​កទៅចាត់​ចែងធ្វើបុណ្យ​តាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5526 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
142664 នាក់
ខែនេះ :
516421 នាក់
3 ខែនេះ :
1112624 នាក់
សរុប :
17634678 នាក់