ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន
Sat,24 October 2020 (Time 02:28 PM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 353នាក់)


ខេត្តកណ្តាល:បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរថ្នាំញៀននោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា បានសហការណ៍ ជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះចាប់ឃាត់ខ្លនម្នាក់ កាលពីវេលាម៉ោ១៥:០០នាទី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
នៅចំណុចក្រោយផ្ទះជនសង្សយ័​ ស្ថិតនៅក្នុងភូមិ​រោង​គោ​ ឃុំ​ទ្រា​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សន​ វិសាល​ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​រោង​គោ​ ឃុំទ្រា​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​។មុខ​របរ​កសិករ​ មាន​សារធាតុ​ញៀន​ក្នុង​ទឹក​នោម​វិជ្ជមាន​។

វត្ថុតាងដកហូតបានមានម្ស៉ៅក្រាមពណ៍សរថ្លាសង្ស័យសារធាតុញៀនចំនួន០៧​កញ្ចាប់និងទូរសព្ទ័ដៃ០១គ្រឿង។

សមត្ថកិច្ចបញ្ជាក់ថា:កាលពីវេលាម៉ោងខាងលើ កម្លាំងបានដើរល្បាតនៅក្នុងភូមិសាស្រ្តឃុំទ្រា​ ពេលមកដល់ចំណុចកើតហេតុក៏មានប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានថា មានការជួញដូរថ្នាំញៀន នៅចំណុចផ្ទះជនសង្ស័យខាងលើ ភ្លាមនោះកម្លាំងសមត្ថកិច្ច បានចុះទៅដល់ទីតាំងនោះ ពេលទៅដល់បានឃេីញជនសង្ស័យ​ កំពុង​អង្គុយ​នៅក្រោយ​ផ្ទះ​តែម្នាក់ឯង​ ភ្លាម​នោះ​កម្លាំងផ្នែកជំនាញបានហៅជនសង្ស័យមកសួរនាំឆែកឆេររកឃេីញ​គ្រឿងញៀន​ចំនួន​០៣កញ្ចប់​តូច​នៅក្នុង​ហោប៉ៅខោ​មុខផ្នែក​ខាងស្ដាំ​ រួច​កម្លាំង​បានសួរនាំបន្ត ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួនបានលាក់ទុកថ្នាំញៀនចំនួន០៤កញ្ចប់ទៀត​នៅក្រោម​កង្ហាលេីគ្រែក្រោមផ្ទះ​ ហេីយបានឃាត់​ខ្លួន​ជនសង្ស័យ​រួម​នឹង​ វត្ថុ​តាងបញ្ជូន​មកកាន់អធិការ​ដ្ឋាន​តែម្តង។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ ថ្នាំញៀនទាំង០៧កញ្ចប់នេះពិតជារបស់ខ្លួន​​ពិត​ប្រាកដ​មែន​ ដោយខ្លួន​បាន​ទិញ​ពីជនសង្សយ័ពុំស្គាល់​អត្តសញ្ញាណ​នៅម្ដុំវង្វង់​មូល​គួស្រូវ​ សង្កាត់​រលួល​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ ភ្នំពេញ​ ក្នុង​តម្លៃ​២០០.០០០រៀល(ម្ភៃម៉ឺន​រៀល)។

​បច្ចុប្បន្ន​ជនសង្ស័យ​ រួម​ទាំង​វត្ថុ​តាង​ផ្នែក​ជំនាញ​កំពុង​សាក​សួរ​ និនិងកសាងសំណុំរឿងតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1668 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
164122 នាក់
ខែនេះ :
509879 នាក់
3 ខែនេះ :
1101574 នាក់
សរុប :
17621508 នាក់