ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ទឹកជំ​នន់​ហូរកាត់ នៅ​លើកំ​ណា​​ត់ផ្លូវ​ជាតិលេ​ខ៥ សង្កាត់និ​មិត្ត ក្នុង​ល្បឿនលឿនគួរ​ឲ្យ​ព្រួយបារម្ភ អាជ្ញា​ធរក្រុង​ប៉ោយ​ប៉ែត សម្រេចផ្អាកចរាចរណ៍ បណ្តោះអាសន្ន
Di,20 Oktober 2020 (Time 08:17 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 415នាក់)


ខេត្តបន្ទាយមានជ័យ៖អាជ្ញាធ​រក្រុងប៉ោយប៉ែត ​សម្រេចផ្អា​កចរាចរណ៍​យានយន្ត​ដឹក​ជញ្ជូនធុន​ធំគ្រប់​ប្រភេទ ដែល​ធ្វើដំ​ណើរឆ្លង​កាត់​កំណាត់ផ្លូវ​​ជាតិ​លេខ៥ ចាប់​ពីអា​ស្រម ​លោក យ៉ាយ ម៉ៅ ដល់​ផ្លូវបំ​បែក​កូនដំរី​ ទៅ​ស្រុងម៉ាឡៃ និងផ្លូវទី​ប្រជុំជនមួ​យចំនួន ណ្ដោះ​អាសន្ន ដើ​ម្បី​ជៀសវា​ងការ​ខូច​ខាត​ផ្លូវធ្ងន់ធ្ងរ បន្ទាប់​ពី​ជំនន់ទឹកភ្លៀងហូរ​ធ្លាក់ពីប្រទេស​ថៃ តាមបន្ទាត់ព្រំ​ដែន​កម្ពុជា​-ថៃ បាន​ហូ​រកាត់​ផ្លូវក្នុង​ល្បឿន​លឿនដែល​ជាគួរឲ្យព្រួយ​បារម្ភ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការជន់លិ​ចនៅលើកំណាត់ផ្លូវជាតិ​លេខ៥នេះ បានចាប់ផ្តើមនៅ​វេលា​ម៉ោង​ប្រមាណ​១យប់រំល​ងអាធ្រាតថ្ងៃទី២០ ​ខែតុលា ឆ្នាំ២០២០ តែ​អាជ្ញាធ​របានធ្វើ​ការផ្អាក​ចរាចរ​ណ៍ នៅព្រឹកថ្ងៃ ខែដដែរ​ដោយសា​រទឹកហូរកាត់មានល្បឿន​លឿន​។តែរហូតមកដ​ល់ពេល​នេះមិ​នមានមនុស្ស សត្វ រងគ្រោះថ្នាក់នោះទេ។

សូមបញ្ជាក់ផងដែរថា ក្រោយពីទទួលបានព័ត៌មានទឹក​ជំនន់ជនលិចនេះភ្លាម អាជ្ញាធរខេត្ត ក្រុង បាន​ដឹកនាំកម្លាំងចុះម​កធ្វើការ​ត្រួតពិនិត្យជាក់ស្ដែង ក្នុងនោះ​មានក​ងកម្លាំងអន្តរាគមន៍ពិ​សេសខេត្ត
កងព​លតូចថ្មើ​ជើងលេខ៥១ សឹក​រងខេត្ត វរ:៥១​៣ចំណុះកងពលតូច៥១ កម្លាំង​អាវុធហត្ថក្រុង នគរ​បាលក្រុង និងអាជ្ញា​ធរមូលដ្ឋាន បានចុះចាំជួ​យសង្គ្រោះពលរដ្ឋឱ្យបា​នទាន់ពេលវេលាផងដែរ។

ជាងនេះទៅទៀតកងកម្លាំង​ទាំងអ​ស់បា​នយករថយ​ន្តរបស់អង្គភាព ដឹកជញ្ជូ​នពល​រដ្ឋឆ្លងទៅ​ឆ្លងមក ដើម្បី​ការពារសុវត្ថិភាពជូនពួក​គាត់ ខណៈដែលទឹកកំពុង​តែមាន​សន្ទុះក្នុងល្បឿន​លឿនគួរឲ្យព្រួយ​បារម្ភ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6424 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
168878 នាក់
ខែនេះ :
514635 នាក់
3 ខែនេះ :
1106330 នាក់
សរុប :
17626264 នាក់