ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋ​រងគ្រោះ​ដោយសារទឹក​ជំនន់ កំពុងស្នាក់​នៅទីទួលសុវត្ថិភាព ក្នុង​ក្រុង​ប៉ោយ​ប៉ែត ទទួល​អំណោ​យមនុស្សធម៌​ពីអង្គកា​រកុមា​រមេគង្គ នៅក្រោយសា​លាក្រុង
Di,20 Oktober 2020 (Time 04:53 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 363នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយ​មើលឃើញពីទុកលំបាក រប​ស់​ប្រជា​ព​លរដ្ឋរស់​នៅក្នុងក្រុងប៉ោ​យប៉ែត ដែល​កំពុងរង​គ្រោះដោយសារ​ជំនន់ទឹក​ភ្លៀង​ហូរពីប្រទេសថៃនោះ នៅព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក ហឿន វីរ: អភិបា​ល​រងក្រុង​ប៉ោយប៉ែត តំណាងឱ្យ​លោក គាត់ ហ៊ុល អភិបាល​នៃគណ:​អភិបាលក្រុង និង​លោកម៉ាតាំង ឆាលម៉ាំ​ងឌីយោ អគ្គនាយកជាតិ​អង្គកា​រកុមារមេគង្គ និង​ជាទីប្រឹ​ក្សាអាជ្ញា​ធរប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញជា​អធិបតីក្នុងពិធីចែកអំណោយ ជូន​ដល់​ប្រជាពលរដ្ឋ ដែលរង​គ្រោះដោយសា​​រទឹកជំនន់ហូរពី​ប្រទេសថៃ បង្កឲ្យជន់​លិ​ចផ្ទះ​សម្បែង​របស់ពួកគាត់។

ពិធីនេះបានប្រព្រឹត្តទៅ​នៅចំ​ណុច​ហាង​អ៊ីញ៉ាញ់ ស្ថិតនៅ​ក្នុង​ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារ​កណ្ដាល ក្រុងប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញ​ចូលរួមពី លោក លោកស្រី​អភិបាល​រងក្រុង លោកនា​យក នាយ​ករងរដ្ឋបាលក្រុង ទំនាក់ទំនងព្រំដែ​នកម្ពុជា-ថៃ មន្ត្រីគយ មន្ត្រីអន្តោ​ប្រវេសន៍ អធិការ​រងក្រុង និង​អាជ្ញាធរមូលដ្ឋានផ​ងដែរ។

ប្រជាពល​រដ្ឋដែលរងគ្រោះដោ​យសារទឹកជំនន់ ដែលអាជ្ញាធរជ​ម្លៀសមកទីទួលសុវត្ថិភាព ដែលម​កទទួល​អំណោ​យនោះមកពីចំនួន៤ភូមិ
១-ភូមិប៉ោយ​ប៉ែត មាន​ចំនួន៧០គ្រួសារ
២-ភូមិក្បាល​កោះ​ មានចំនួន៧០គ្រួសារ
៣-ភូមិក្បាលស្ពាន១ ​មានចំនួន៥៧​គ្រួសារ
៤-ភូមិប៉ាលិលេ​យ្យ២ មានចំនួន២៩​គ្រួសារ សរុបចំនួន​២២​៦គ្រួសារ។ក្នុងមួយ​គ្រួសារទទួ​លបាន​អង្ករ​ចំនួន៥០​គីឡូ​ក្រាម,សាប៊ូមួយកញ្ចប់,​ទឹកត្រីមួយ​ដប,អំបិ​លមួយកញ្ចប់,​ខ្លាញ់មួយ​ដប,រ៉ូឌីមួ​យកញ្ចប់,ទឹក​ស៊ីអ៊ីវមួយ​ដប និងស្ករស​១គីឡូក្រាមផងដែរ។

ក្នុងនោះ​លោក​អភិបាល​រងក្រុង និងអគ្គនាយកជា​តិ​អង្គកា​រកុមារមេគង្គ បានមានប្រសា​សន៍ផ្ដាំផ្ញើដ​ល់​ប្រជា​ពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ពិសេស​ត្រូវថែទាំសុខភាព រស់នៅប្រកបដោ​យអនា​ម័យ ដើម្បីជៀសវា​ងជំងឺតម្កាត់​ផ្សេងៗ ពិស​សេសកុំភ្លេច​ខ្លួន​ឲ្យសោះ​ចំពោះជំងឺឆ្លង​កូវីដ១៩ ​​ត្រូវពា​ក់ម៉ាស​ឲ្យបានត្រឹមត្រូវ រក្សាកម្លាតពីគ្នា និង​ត្រូវ​អនុវត្ត​តាមការណែនាំ​របស់ក្រសួង​សុខាភិបាល​ និងប្រមុខរាជរដ្ឋាភិបាលផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2361 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
93230 នាក់
ខែនេះ :
510227 នាក់
3 ខែនេះ :
1110865 នាក់
សរុប :
17713070 នាក់