ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផ្ទះប្រជា​ពលរ​ដ្ឋ​ចំនួន៤.​២៣​៦គ្រួសារ ក្នុង​៦ឃុំ នៅ​ក្នុង​ស្រុក​ថ្មពួក រងការលិចលុងដោយសារទឹ​កជំ​នន់​ហូរពីប្រ​ទេស​ថៃ
Mo,19 Oktober 2020 (Time 06:49 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 389នាក់)


ខេ​ត្តបន្ទាយមានជ័យ៖យោងតាមរបាយការណ៍​របស់រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បានប្រាប់អ្នកយក​ព័ត៌​មានឲ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០​២០ ផ្ទះប្រជាពលរដ្ឋ​ដែលរ​ងគ្រោះដោ​យលិចលុងមានចំនួន​៦ឃុំ ក្នុងនោះមានឃុំថ្មពួក គោករមៀត បន្ទាយ​ឆ្មារ គំរូ គោកកឋិន ឃុំភូមិថ្មីមានចំនួន៤.២៣៦គ្រួសារ មនុស្សរាយ​មានចំ​នួន១​១.៧៥៦នាក់ ស្រី៦.០៤៩នាក់ ខូចស្រូវ៥.២២៩ហិចតា ដំឡូង៧.៥០២ហិចតា ដំណាំ​រួមផ្សំ២​១ហិច​តា សាសារៀន​២៦កន្លែង វត្ត៨វត្ត ទឹកហូរកាត់ផ្លូវចំនួន១១៣កន្លែងមានប្រវែង៧១.៧៦២ ដាច់ទំនប់​និងអាង ៥​កន្លែង មានប្រវែង១.៣៧៣ម៉ែត្រ បាត់មនុស្សម្នាក់​ប្រុស។

ប្រជាពលរដ្ឋរងគ្រោះដោ​យលិចផ្ទះមានចំនួន៤.២៣៦គ្រួសារ មនុស្សរាយមានចំនួន១១.៧៥៦នាក់ ស្រី៦.០៤៩នាក់ ខូចស្រូវ៥.២២៩ហិចតា ដំឡូង៧.៥០២ហិចតា ដំណាំរួមផ្សំ២១ហិចតា សាសារៀន​២៦កន្លែង វត្ត៨វត្ត ទឹកហូរកាត់ផ្លូវចំនួន១១៣កន្លែងមានប្រវែង៧១.៧៦២ ដាច់ទំនប់និងអាង ៥​កន្លែង មានប្រវែង១.៣៧៣ម៉ែត្រ បាត់មនុស្សម្នាក់​ប្រុស។

តាមការអាងរបស់​លោក គឹង វណ្ណៈ អភិបាលរង​ខេត្តបន្ទាយមា​នជ័យនិង​ជាក្រុមការងារថ្នាក់​ខេត្ត ចុះជួយស្រុកថ្ម​ពួកបាន​ប្រាប់អ្នកយកព័ត៌​មានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០​២០ ពីច្រក​តំបន់​ព្រំដែនបឹងត្រួន ឃុំគោក​រមៀត ស្រុកថ្មពួក ផ្លូវជាតិ​លេខ៥៨និងផ្លូវខេត្តលេខ២៥៦៣ ភ្ជាប់​ទៅច្រកព្រំដែន​តំបន់បឹងត្រកួន តាប្រាយ៉ា របស​ថៃត្រូវ​ជំនន់ទឹកភ្លៀងហូរ​កាត់ប្រវែងជាង៤០ម៉ែត្រ កាល​ពីរសៀល ថ្ងៃទី១៧ ខែតុលា ប៉ុន្តែមក​ទល់ព្រឹកថ្ងៃទី១៨ ខែតុលា ជំនន់​ទឹកភ្លៀង ហើយ២​ថ្ងៃបន្ទាប់ ក៏បាន​ស្រកវិញដែរ។​ច្រកតំបន់របៀង ជាច្រើនទៀត នៅបណ្តោយព្រំដែនកម្ពុជា ថៃ ប្រវែងជាង​១៥៤,៥គីឡូម៉ែត្រ ច្រកខ្លះក៏លិច​លង់ដោយសា​រទឹកជំនន់ទឹក​ភ្លៀងនេះ តែចំណុចខ្លះបា​នស្រកវិញផ​ងដែរ ។​ក្នុងនោះរដ្ឋបាលខេត្តបន្ទាយ​មានជ័យ រដ្ឋបាលស្រុកថ្មពួក កម្លាំងកងរា​ជអាវុធ​ហត្ថជា​ច្រើននាក់ ដឹកនាំដោយលោកឧត្តមសេ​នីយ៍ត្រី បោន ប៊ិនបញ្ជាកា​រកងរាជអាវុធ​ហត្ថខេត្ត លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្តបន្ទាយមានជ័យ ដឹកនាំកំ​លាំងនគរបាល​ជាច្រើននាក់​ បានចុះទៅដល់ មូលដ្ឋានស្រុកថ្មពួកកងកម្លាំងពាក់ព័ន្ធ ធ្វើការពិនិត្យតា​មដានពីស្ថាន​ភាពទឹកយ៉ា​ងយកចិត្តទុកដាក់ ដែលអាចជន់លិចលង់ លំនៅដ្ឋានរប​ស់បងប្អូនប្រជាពលរដ្ឋ ដើម្បី​ត្រៀម​លក្ខណះ​ជួយសង្រ្គោះ ឲ្យបានទាន់ពេល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1267 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
98951 នាក់
ខែនេះ :
508981 នាក់
3 ខែនេះ :
1129873 នាក់
សរុប :
17736609 នាក់