ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុងប៉ោយប៉ែត មានអ្នកវិនិ​យោ​គគំរោ​ងទីក្រុង​ដែលច​ង់រស់នៅ មានទឹកប្រាក់រ​ហូត​ទៅ​ដល់​១រយ​១៥​លាន​ដុល្លា លើ​ហេដ្ឋារចនាសម្ព័ន្ធ ​ពិ​សេសលូប្រអប់
Do,01 Oktober 2020 (Time 09:20 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 412នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាសប្រារព្ធពិធីដាំកូ​នឈើនៅប​រិវេណ​តារាង​បាល់ទាត់​ការិយា​ល័យអប់រំ យុវជន និងកីឡាក្រុង នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹ​ង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ លោក គាត ហុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ខ្ញុំពិតជា​មានសេចក្តី​សោមន​ស្សរីក​រាយក្រៃលែង ដែលរូ​បខ្ញុំ​បានចូលរួមជាមួយលោក លោកស្រី ក្នុង​ពិធីដាំ​ដើមឈើនៅ​តារាង​បាល់ទាត់របស់ការិយាល័យអប់រំ យុវជន និងកីឡាក្រុងនាពេលនេះ។

លោកអភិបាលក្រុងបានបន្តថា ការដាំដើម​ឈើមិនត្រឹម​តែជាការដាំ​ដើម្បីសម្រាប់​ជ្រកម្លប់ប៉ុណ្ណោះ​ទេ ការដាំដើមឈើ​​ គឺជាការចូ​លរួមចំណែកដ៏ធំធេងក្នុងការ​កាត់បន្ថយ​ការប្រែប្រួលអាកាសធាតុ និង​ធ្វើឱ្យទីក្រុងរ​បស់យើងក្លាយជាទីក្រុងបៃតងល្អស្អាតទៀតផង។ហើយ​កន្លងមករដ្ឋបា​លក្រុង​ប៉ោយ​ប៉ែត ធ្លាប់​ចូ​លរួម​ប្រ​លងប្រណាំ​ងទីក្រុងស្អា​តទូទាំងប្រទេ​ស​ចំនួន​០២លើករួចហើយ ដោយ​លើកទី១​ ទទួល​បានជ័យ​លាភី​ផ្ការំដួល១ទង​ និងលើកទី២ ទទួលបានជ័យលាភី​ផ្ការំដួល​២ទងផងដែរ។

ជាមួគ្នានោះដែរលោកអភិបាលក្រុងបញ្ជាក់ទៀតថា ប្រជាពលរដ្ឋរស់នៅ​ក្រុងប៉ោយប៉ែត​ មានសំ​ណាង​មែន​តែន ដោយ​សា​មានអ្នកវិ​និ​យោ​គគំរោងទីក្រុង​ដែលច​ង់រស់នៅ ​គឺជា​គំ​រោងទី២ មានទឹក​ប្រាក់រ​ហូត​ទៅ​ដល់​១រយ​១៥លាន​ដុល្លា លើហេដ្ឋារច​នាស​ម្ព័ន្ធ ពិសេសលូប្រអ​ប់នៅក្រុងប៉ោយប៉ែត​ ហើយ​គំរោង​នេះនឹង​ចាប់ផ្តើមដេញថ្លៃនៅ​ចុងឆ្នាំ២០​២០​នេះ​ ហើយចាប់អភិវឌ្ឍនៅឆ្នាំ២០២១ ដល់​ឆ្នាំ២០​៣០។​ដោយឡែក​ក្នុងឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ គឺអនុវឌ្ឍគំរោង​នេះគឺទឹកប្រាក់ចំ​នួន៦០លា​នដុល្លា ដែល​ជា​ចំណង​ដៃពី​រាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3386 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106758 នាក់
ខែនេះ :
555640 នាក់
3 ខែនេះ :
1166181 នាក់
សរុប :
17808577 នាក់