ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនស្ស័យ២នាក់ ព្រមទាំងថ្នាំញៀន​ជាង២០កញ្ចប់ នៅក្រុងសែនមនោរម្យ
Do,01 Oktober 2020 (Time 08:07 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 384នាក់)


ខេត្តមណ្ឌលគីរី៖ជនសង្ស័យ​ចំនួន២នាក់ ត្រូវបានកម្លាំងផ្នែកជំនាញ​ការិយាលយ័​ប្រឆាំង​គ្រឿង​ញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ដិ៍នគ​របាល​រដ្ឋបា​លស្ពានមានជ័យ ដឹកនាំដោយ​លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួល​ផែន​កា​រងារ​ប្រឆាំងគ្រឿងញៀន និងដោយមានការចង្អុលបង្ហាញ​ពីលោកឧត្តមសេនីយ៍ស្នងការ និង​ការដឹកនាំ​សម្រប​សម្រួលដោ​យលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ទ្រង់ទ្រាយធំ​ ដោយដកហូតបាន​ថ្នាំ​ញៀន​ជាង២០កញ្ចប់​។

ការចុះប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១៨ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០​នៅចំណុ​ចផ្ទះជួល ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។​
ករណីនេះសមត្ថកិច្ចបានធ្វើកា​រឃាត់ខ្លួន​ និងឆែកឆេរ ក្នុងម៉ូតូ និងបន្ទប់ជួល លើជនសង្ស័យចំនួន ០២នាក់ ស្រី០១នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ដា រី ហៅ ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្រុក​កំណើតភូមិ​ព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។​បច្ចុប្បន្នស្នាក់នៅភូមិ​ចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
២.ឈ្មោះ ជា ផាលីណែត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។​ស្រុកកំណើត​ភូមិអូរបែកក្អម សង្កាត់ទឹកល្អក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។​ទីលំនៅបច្ចុប្បន្នភូមិចំការតែ សង្កាត់ស្ពានមានជ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សម្ភារៈ និងវត្ថុតាងដកហូតបានរួមមាន៖សង្សយ័ថា​ជាសារធាតុញៀន​មានសណ្ឋានជាក្រាមពណ៌ស​ថ្លា(ម៉ាទឹកកក)ចំនួន២២កញ្ចប់ (៦កញ្ចប់ធំ,៧កញ្ចប់ធំល្មម,៩ កញ្ចប់​តូច )មិនទាន់ថ្លឹង។
ឧបករណ៍ សម្ភារៈ មធ្យោបាយ ដកហូតបានរួមមាន៖អាវុធចំនួន១ដើម ម៉ាក់G19 AUSTRIA WET 5168 ផលិតនៅប្រទេសTAIWAN ( ប្រើហ្គាសបាញ់គ្រាប់កង់ ),ទូរសព្ទ័ដៃចំនួន០២គ្រឿង (ម៉ា​កOP​PO ១​គ្រឿងនិងម៉ាក SAMSUNG ១គ្រឿង),ដែកកេះចំនួន៨,កាបូបចំនួន២,​អត្តសញ្ញាណប​ណ្ណ័​សញ្ជាតិ​ខ្មែរចំនួន២សន្លឹក,បណ្ណ័សំគាល់យាន្តយន្តចំនួន១សន្លឹក,ដបសម្រាប់ជក់ថ្នាំញៀនចំនួន៣
,៨កែ​វសម្រា​ប់ជក់​ថ្នាំញៀនចំនួន៦,ថង់សម្រាប់វេចខ្ចប់និ​ងទុយោមួយចំនួនធំ,ប្រាក់រៀលចំនួន១៣​៩,៥០០រៀល,ម៉ូតូចំនួន២គ្រឿង(ម៉ាក KTM DUKE 200 ១គ្រឿង ស្លាកលេខភ្នំពេញ 1 CS–1228 ; ម៉ាក់ TODAY ១គ្រឿងគ្មានស្លាកលេខ)។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារៈ និងមធ្យោបាយ​ទាំងអស់ កម្លាំង ជំនាញប្រឆាំង​គ្រឿងញៀន​ខេត្ត និងកម្លាំងអធិការដ្ឋា​ននគរបាលក្រុងសែនមនោរម្យ កំពុងថែរក្សា និងកសាងសំ​ណុំរឿង ដើម្បីចាត់ការ​តាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2434 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
105806 នាក់
ខែនេះ :
554688 នាក់
3 ខែនេះ :
1165229 នាក់
សរុប :
17807625 នាក់