ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នាយឧត្ដមសេនីយ៍ គន់ គីម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចុះពិនិត្យជាក់ស្ដែង និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅក្រុងប៉ោយប៉ែត
Mo,19 Oktober 2020 (Time 09:54 )
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 336នាក់)


ខេត្តបន្ទាយមានជ័យ:ដោយសារគ្រោះទឹកជំនន់បានវាយប្រហារ នៅតាមបណ្ដារាជធានី ខេត្ត មួយចំនួននៅក្នុងប្រទេសកម្ពុជា បណ្ដាលឲ្យមនុស្ស សត្វ និងផលដំណាំផ្សេងៗ រងការខូចខាតយ៉ាងដំណំ ចំណែកខេត្តបន្ទាយមានជ័យ កំពុងរងគ្រោះទឹកជំនន់ដោយសារភាគីថៃបើកអាង ដែលជាក្តីបារម្ភ និងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនោះ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហត្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ប្រធានក្រុមប្រឹក្សារខេត្ត ឯកឧត្តមអភិបាលខេត្ត មេបញ្ជាការរងខេត្ត/ក្រុង ស្នងការរងនគរបាលខេត្ត និងអភិបាលក្រុងប៉ោយប៉ែត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ជន់លិចពីប្រទេសថៃ នៅចំណុចស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត។

ក្នុងនោះនាយឧត្ដមសេនីយ៍ គន់ គីម បានមានប្រសាសន៍ផ្ដាំផ្ញើពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ដែលជាងនិច្ចជាការសម្ដេចតែងតែយកចិត្តទុកដាក់ ដោយមិនឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារនោះឡើយ។

ក្នុងឱកាសនោះដែរលោកអភិបាលក្រុង បាននាំយកអំណោយ មនុស្សធម៌បានមកពីសប្បុរសជននានា ផ្តល់ជូនពលរដ្ឋស្នាក់នៅទីទួលសុវត្ថិភាព នៅចំណុចស្ថានីយរថភ្លើង ស្ថិតនៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានចំនួន៨៥គ្រួសារ ក្នុងម្នាក់ទទួលបានអង្ករចំនួន២០គីឡូក្រាម ទឹកស៊ីអ៊ីវ១យួរទឹកសុទ្ធ១យួរ និងមីចំនួន១កេះ។

ដោយឡែកនៅទីទួលសុវត្ថិភាពបុរីខេអិន សង្កាត់ផ្សារកណ្ដាល ពលរដ្ឋមកពី២ភូមិ មានចំនួន៩៣គ្រួសារ ទទួលអំណោយរបស់ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន និងជា​អនុ​ប្រធាន​សមាគមអតីតយុទ្ធជន​កម្ពុជា ,រដ្ឋបាលក្រុង,ក្រុមចលនាយុវជន១៥៧ក្រុង ,មេបញ្ជាការអាវុធហត្ថក្រុង ,លោកនួន នីគីដា(អំណោយសាមគ្គី) និងកញ្ញាអនុប្រធានយុវជនក្រុង
ក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម ត្រីខ១យួរ,ភេទជ្ជះ៦ដប,ទឹកសុទ្ធ១យួរ ,មីពីគ្រួសារ១កេះផងដែរ។

​ក្នុងនោះលោកអភិបាលក្រុងក៏បានបន្តអំពាវនាវប្រជាពលរដ្ឋ សូមមានការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ បើមា​នបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជាសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2435 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
100119 នាក់
ខែនេះ :
510149 នាក់
3 ខែនេះ :
1131041 នាក់
សរុប :
17737777 នាក់