ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋ២៦៦គ្រួសារ រស់នៅសង្កាត់និមិត្ត ទទួលអំណោយមនុស្សធម៌ពីយុវជនមកពីភ្នំពេញ តាមរយៈលោកឧត្តមសេនីយ៍ត្រី ស្នងការខេត្តបន្ទាយមានជ័យ ផ្តល់ជូនដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
Mo,19 Oktober 2020 (Time 09:23 )
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 320នាក់)


ខេត្តបន្ទាយមានជ័យ:កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមយុវជនមកពីរាជធានីភ្នំពេញ បាននាំយកមកនូវអំណោយមនុស្សធម៌ ផ្ដល់ជូនពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន២៦៦គ្រួសារ រស់នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមរយៈលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយចាត់ឲ្យឧត្តមសេនីយ៍ត្រីទុន រ៉ាឌី ស្នងការរងនគរបាលខេត្ត និងលោកវរសេនីយ៍ឯកគង់ វិនឌី ស្នងការរងនគរបាលខេត្ត។

ពិធីនេះបានប្រព្រឹត្តទៅនៅចំណុចវត្តរន:សុខសាន្ត ហៅវត្តអូរខៃដន ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកប្រធានក្រុមយុវជន១៥៧ក្រុងប៉ោយប៉ែតនិងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

អំណោយដែលត្រូវផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន២៦៦គ្រួសារនោះរួមមានអង្ករ១ការរ៉ុង ស្មើរ១០kg និងមី១កេស។ក្នុងនោះបានផ្ដល់ថវិកាជូនដល់កងកម្លាំងប្រដាប់អាវុធចំនួន៦៦ម៉ឺនរៀលផងដែរ។

ក្នុងនោះលោកអភិបាលក្រុង បានអំ​ពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់អូរព្រំដែនកម្ពុជា-ថៃ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ និងសត្វមានពិសផ្សេងៗ ពិសេសកូនតូចៗ​ធ្លាក់ចូលទឹក​ បើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13738 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
106106 នាក់
ខែនេះ :
521810 នាក់
3 ខែនេះ :
1130494 នាក់
សរុប :
17735258 នាក់