ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រារព្ធខួបលើកទី៤០ នៃទិវាស្បៀងអាហារ​ពិភពលោក ក្រោម​ប្រធានបទ “រួមគ្នាផលិត​ស្បៀងសម្រាប់​មនុស្ស និងនិរន្តរភាពភពផែនដី” នៅស្រុកសូត្រនិគម
Sa,17 Oktober 2020 (Time 02:04 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 374នាក់)


ខេត្តសៀមរាប៖កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទបាន​រៀបចំប្រារព្ធ​ខួបលើកទី៤០ នៃទិវាស្បៀងអាហារពិ​ភពលោកក្រោមប្រធានបទ “រួមគ្នាផលិតស្បៀង​ស​ម្រាប់មនុស្ស និង​និរន្តរភាពភពផែនដី” ក្រោមអធិប​តីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រ​សួង​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ឹ​ង ហឿន ប្រធានក្រុមប្រឹ​ក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិ​បាលនៃគណ:អភិបាលខេត្តសៀមរាប ។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅភូ​មិសំរោងជើង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប ដោយ​មានការអញ្ជើញ​ចូលរួមជា​កិត្តិយស​ពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេ​ខាធិការ ទីប្រឹក្សា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក Alexandre HUYNH តំណាង​អង្គការស្បៀង និងកសិកម្មនៃ​សហប្រជាជាតិ លោកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង កញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បងប្អូនតំ​ណាងក​សិករយ៉ាងច្រើនកុះករ។

នាឱកាសនោះឯកឧត្តម ទៀ សីហា បានជម្រាបជូ​នអង្គពិធីអំ​ពីស្ថានភាព នៃដំណើរកា​រអភិវឌ្ឍលើ​គ្រប់វិស័យ និងដោយឡែកវិស័យក​សិកម្ម​ ដែលមាន​សក្តានុពល​សម្រាប់​ការបង្កើនផលិត​ភាពផលិត​កម្មស្បៀង ធានា​បាននូវនិ​រន្តរភាពនៃការផ្គត់ផ្គង់នៅទូទាំងខេត្ត ស្របតាមកំណើ​នទេសចរណ៍​ក្នុងរយ:​ពេលកន្លងមក។

លោកស្រី Claire Conan បានឱ្យដឹងថា នេះគឺជាលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោក ហើយ​ការប្រារព្ធទិវា​នាពេលនេះ គឺជាព្រឹត្តិការណ៍សា​កលរបស់អង្គការសហប្រជាជាតិ ដែលពិភ​ពលោកបា​នប្រារព្ធឡើងក្នុងន័យ​បំផុសស្មារ​តីយល់ដឹង និងទទួលស្គាល់​អំពីតួនាទី​សំខាន់​នៃវិស័យក​សិកម្ម ក្នុងកា​រផលិ​តស្បៀង ​ធានាសន្តិសុ​ខស្បៀង សុវត្ថិភាពចំ​ណីអាហារ អាហារូបត្ថម្ភ និងនិរន្តរ​ភា​ពភពផែនដី ដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវ​មានឆន្ទៈចូលរួមឲ្យបានសកម្មក្នុងស្មារតីទទួលខុសត្រូវ សំដៅធានាឲ្យ​បានសន្តិសុខស្បៀងក្នុងកា​ល:ទេស: ដែលពិភព​លោកបាន​និងកំពុង​ប្រឈមបញ្ហា​ជំងឺឆ្លងសកលកូវីដ- ១៩។

ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់​ដៃគូពាក់ព័ន្ធ​ទាំងអស់ ដែលបាន​សហការគ្នារៀបចំទិវាប្រកបដោយអត្ថន័យ និងទទួលបា​នផ្លែផ្កាគួរជា​ទីមោ​ទន:។ឆ្លៀតយកឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមប្រធានក្រុមប្រឹក្សា និងអភិបាល​ខេត្ត ឯកឧត្តមរដ្ឋ មន្ត្រីបានពាំនាំនូវកា​រផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ឯកឧត្តមរដ្ឋមន្ត្រី​បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់ផ្តល់​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​កន្លងមក ដោយឲ្យប្រជាពលរដ្ឋ​និងជាពិសេសក្រសួង​ឲ្យខិតខំជំរុញ​សកម្មភាពផលិត​កម្មស្បៀង​គ្រប់រូ​បភាព(ចិញ្ចឹមមាន់ ត្រី កង្កែប ដាំបន្លែ និងឈើហូបផ្លែ) ក្នុងឆន្ទ:ចូលរួម​បង្កើនផលិត​ភាពផលិត​កម្មស្បៀង បង្កើនប្រាក់ ចំណូល ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ស្របពេលដែ​លវិស័យ​មួយ​ចំនួនកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ និងឈានជាជំហា​នៗឆ្ពោះទៅស​ម្រេចឲ្យ​បាននូវ​គោលដៅអភិវឌ្ឍដោយចីរភាព និរន្តរភាពផលិតកម្មស្បៀង និងភពផែនដីដែ​លកំពុងរង​គ្រោះដោយ​សារការ​ប្រែប្រួលអាកា​សធាតុ និងការប្រើប្រាស់ដីហួសពីសមត្ថភាព ហើយជាក់ស្តែង​ដូចអ្វីដែលក​ម្ពុជា​កំពុងប្រឈមនាពេលនេះគឺ​គ្រោះទឹកជំនន់ ដែលបង្កគ្រោះមហន្តរាយដល់ដំណាំស្រូវ ដំណាំ​ផ្សេងៗទៀត និងសត្វ។ ក្នុងបរិបទនេះ រាជរដ្ឋាភិ​បាល បានខិតខំតស៊ូយ៉ាងប្តូរផ្តាច់ យកអស់​កម្លាំង​កាយចិត្ត បញ្ញាស្មារតី និងធនធានដើម្បីការពារសុខភាព សុខុមាលភាព ធានាសន្តិសុខស្បៀង រក្សាកំណើន​សេដ្ឋកិច្ចដោយអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ស៊ីជម្រៅ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេ​សវិស័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7891 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
170345 នាក់
ខែនេះ :
516102 នាក់
3 ខែនេះ :
1107797 នាក់
សរុប :
17627731 នាក់