ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណ:កម្មការខេត្ត រៀបចំពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ ឆ្នាំ២០១៩
Mon,30 September 2019 (Time 07:17 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 456នាក់)


ខេត្តកំពត​៖នៅរសៀល ថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ច​ប្រជុំ​គណ:កម្មការខេត្ត រៀបចំពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ ឆ្នាំ២០១៩ នៅខេត្តកំពត។

នៅក្នុងកិច្ចប្រជុំនេះដែរ​ មានការអញ្ជេីញចូលរួមពីឯកឧត្តម​ លោកជំទាវ អភិបាលរងខេត្ត​ លោក​ប្រធានសាលាដំបូង​ខេត្ត​ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត​ តំណាងមូលដ្ឋានសមុទ្រ​ ទីបញ្ជាការជួរមុខ​ និងនាយកដ្ឋាននគរបាលព្រំដែនទឹក​ លោកនាយក​ នាយករងរដ្ឋបាលខេត្ត​ កង​កម្លាំងទាំងបី លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោក​ លោកស្រីអភិបាលក្រុង​ ស្រុក​ និងលោក​ លោកស្រីនាយកទីចាត់ការ​ ប្រធានអង្គភាពចំណុះសាលាខេត្តសរុបចំនួន៦៩នាក់។

ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមអភិបាលខេត្ត បានសំណូមពរ ឯកឧត្តម លោកជំទាវ ជាប្រធាន​អនុ​គណកម្មការទាំងអស់ ចាប់ផ្តើមប្រជុំ លើតួនាទី និងភារកិច្ចរបស់ខ្លួន ដោយរៀបចំផែន​ការសក​ម្ម​ភាព និងផែនការថវិកាឲ្យបានច្បាស់លាស់។

- ស្នើមន្ទីរ-អង្គភាពជុំវិញខេត្ត សំអាត និងលាបថ្នាំរបងនៅតាមស្ថាប័នរបស់ខ្លួនឲ្យបានស្អាត ដើម្បី​ជាគំរូដល់ប្រជាពលរដ្ឋ។
- ស្នើលោកអភិបាលក្រុងកំពត ដឹកនាំការងាររៀបចំផ្លូវស្អាតជាគំរូក្នុងក្រុង ដោយធ្វើឲ្យសកម្ម ធ្វើឲ្យ​ច្បាស់លាស់ និងធ្វើឲ្យជោគជ័យ។
- ស្នើឯកឧត្តមអភិបាលរងខេត្ត ធ្វើការជាមួយម្ចាស់ផ្ទាំងផ្សាយពាណិជ្ជកម្មទាំងអស់ ផ្លាស់ប្តូរមកដាក់​រូបបុណ្យសមុទ្រ ចាប់ពីពេលនេះតទៅ។
-ស្នើលោកនាយករដ្ឋបាលសាលាខេត្ត ព្រាងសេចក្តីជូនដំណឹងហាមឃាត់រថយន្តធន់ធំ ធ្វើចរាចរណ៍​ចូលក្នុងក្រុងកំពត ក្នុងអំឡូងពេលពិធីបុណ្យសមុទ្រ ដើម្បីងាយស្រួលធ្វើចរាចរណ៍ ជូនភ្ញៀវ​ទេស​ចរណ៍៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3415 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157754 នាក់
ខែនេះ :
553480 នាក់
3 ខែនេះ :
1170725 នាក់
សរុប :
17803611 នាក់