ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាល​ខេ​ត្តកំពង់ចាម ដឹកនាំក្រុម​ការងារ នាំយ​កអំណោយ​ ចែកជូន​ប្រជាពលរដ្ឋ១៦គ្រួសារ ដែល​រង​គ្រោះ ដោ​យខ្យល់​កន្ត្រាក់ ប៉ើងដំបូល និងរលំផ្ទះ
Mon,30 September 2019 (Time 04:54 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 451នាក់)


ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋ​ចំនួន​១៦គ្រួសារ រស់នៅភូមិមេ​សរ ឃុំព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់​ចាម រងគ្រោះដោយសារខ្យល់កន្ត្រាក់ ប៉ើងដំបូល និងរលំផ្ទះ ទទួលអំណោយពីលោក ​អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩​។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា បន្ទាប់ពីបានទទួលដំណឹង អំពីបងប្អូន​ប្រជាពលរដ្ឋ​ដែលរងគ្រោះ​ប៉ើងដំបូលផ្ទះ និងរលំផ្ទះសម្បែង ដោយសារខ្យល់កន្ត្រាក់ លោកបានកោះប្រជុំ និង​ពិភាក្សាបន្ទាន់ ដើម្បីនាំ​យកនូវអំណោយមកសង្គ្រោះបឋម ដល់បងប្អូនប្រជាពលរដ្ឋ ដែល​កំពុងជួប​ការលំបាក​។
លោក អ៊ុន ចាន់ដា ក៏បានសំដែងការចូលរួមសោកស្ដាយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបាន​ខិត​ខំរកទទួលទាន និងបានសា​ងសង់លំនៅដ្ឋាន តែបែរជា​ទទួលរងគ្រោះដោយ​សារខ្យល់កន្ត្រាក់ បណ្ដាល​ឲ្យខូចខាតផ្ទះសម្បែង ដោយសារតែគ្រោះធម្មជាតិនេះ។
ជាមួយគ្នានោះលោកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាព​លរដ្ឋសូមប្រកបការងាររកស៊ី ដោយសុខសាន្ត ជៀសវា​ងការជឿទៅលើការញុះញង់ របស់បុគ្គលអគតិមួយចំនួន ដែលតែងតែបង្កភាពអសន្តិសុខ នៅក្នុងប្រទេសកម្ពុជារបស់យើង។

ទទន្ទឹមនោះលោកអភិបាលខេត្តកំពង់ចាម​ក៏បានផ្តាំផ្ញើការសួរសុខទុក្ខប្រជាពលរដ្ឋ​ទាំងអស់ពីសំ​ណាក់​ប្រមុខ​រាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​ និងសម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលលោកទាំងពីរ តែងតែយក​ចិត្តទុកដាក់គិតគូរដល់សុខ និងទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

អំណោយដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋដែលរលំផ្ទះទាំងស្រុង ក្នុង១គ្រួសារទទួលអង្ករ២០​គីឡូ​ក្រាម,ត្រីខកំប៉ុង១យួរ,មី១កេស និងថវិកាចំនួន២០ម៉ឺនរៀល។ចំណែកប្រជាពលរដ្ឋ២គ្រួសារទៀត ដែលរងគ្រោះប៉ើងដំបូលផ្ទះ១គ្រួសារបានទទួលថវិកាចំនួន​១០ម៉ឺនរៀល,អង្ករ២០គីឡូក្រាម,មី ១កេស និង​ត្រីខ១យួរផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4172 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158511 នាក់
ខែនេះ :
554237 នាក់
3 ខែនេះ :
1171482 នាក់
សរុប :
17804368 នាក់