ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសជនជាតិ​ទំពួនម្នាក់ បើកម៉ូតូខ្វះការប្រុងប្រយ័ត្ន បុកក្មេងស្រីវ័យ៥ឆ្នាំ​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់ ខណៈបញ្ជូន​ទៅដល់មន្ទីរពេទ្យប​ង្អែក​ខេត្ត
Mon,30 September 2019 (Time 02:36 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 456នាក់)


ខេត្តរតនគិរី៖ករណីគ្រោះ​ថ្នាក់ចរាចរណ៍បង្កឡើង ដោយបុរស​ជនជាតិ​ទំពួនម្នាក់ បើក​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន ទៅ​បុកក្មេង​ស្រី​ម្នាក់​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​ ខណៈដែលកំពុង​ដើរ​ឆ្លង​ផ្លូវលំ​ ​បណ្តាល​ឲ្យ​ក្មេងស្រី​នោះ រងរបួស​ធ្ងន់ធ្ងរ​ ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដោយ​អាការ​:​ធ្ងន់ធ្ងរ​ពេក ក៏​បាន​ស្លាប់បាត់​បង់ជីវិត​តែម្តង​។


ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជាង៦ល្ងាច​ថ្ងៃទី​២៩ ​ខែកញ្ញា​ឆ្នាំ​២០១៩ តាម​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ត្រង់ចំណុច​មុខ​ចម្ការ​យាយ​ឃីម ស្ថិតនៅ​ក្នុងភូមិ​ពីង ឃុំសាមគ្គី ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។​

​បើតាមសមត្ថកិច្ច​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹងថា អ្នក​បើ​កបរ​ម៉ូតូ​បង្ក​មានឈ្មោះ ថូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជន​ជាតិ​ទំពួន មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ទុយ ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្តរតនគិរី ក្រោយពី​កើតហេតុ​ជនបង្ក​បាន​លើក​ម៉ូតូ​ ​បើ​ក​រត់គេចខ្លួន​បាត់ស្រមោល​។​ចំណែកក្មេងស្រី​រងគ្រោះ​ឈ្មោះ ណា​ង ស្រី​នាង អាយុ​០៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ ឃុំកើតហេតុ​ខាងលើ ​ម៉ូតូ​បាន​បុក​ចំ​ដើ​ម​ទ្រូង​ហើយ​និង​បោក​ក្បាល​ចេញឈាម​តាម​ត្រចៀក ​បណ្តាល​ឲ្យ​ស្លាប់​ បន្ទាប់ពី​ដឹកបញ្ជូន​ទៅដល់​មន្ទីរពេទ្យខេត្ត​។​

​ប្រភពដដែរ​បន្តថា ​នា​ព្រឹក​ថ្ងៃទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ អ្នកបើកបរ​ម៉ូតូ​បង្ក​បាន​ចូលខ្លួន​មក​សម្រប​សម្រួល​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ​ ដើម្បី​សំណង​សង​ប្រាក់​មួយចំនួន​ទៅ​ឲ្យ​ជន​រងគ្រោះ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី។

សូមបញ្ជាក់ដែរថា​៖​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​មាន​ជីវភាព​ក្រីក្រ​ពេក​គ្មាន​លុយ​ធ្វើបុណ្យ​ឲ្យ​កូន​ដែល​បាន​ស្លាប់​ទៅនោះ ហើយ​ឪពុកម្តាយ​បាន​យក​កូន​មកវត្តភ្នំ​ស្វាយ​ដើ​ម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1970 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156309 នាក់
ខែនេះ :
552035 នាក់
3 ខែនេះ :
1169280 នាក់
សរុប :
17802166 នាក់