ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អភិបាល​ខេត្តបាត់ដំបង អញ្ជើញជួបសំណេះសំណាល ​និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ​ដែលត្រឡប់ទៅរាជ​ធានីភ្នំពេញវិញ តាមរយៈរថយន្តក្រុង​របស់រដ្ឋដោយ​ឥតគិតថ្លៃ
Mon,30 September 2019 (Time 12:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 406នាក់)


ខេត្តបាត់ដំបង​៖នាព្រឹកព្រលឹមថ្ងៃចន្ទ ២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បា​ន​ដឹកនាំមន្ត្រីក្រោមឱវាត​ចុះ​ជួបសំណេះសំណាល និង​ជូនដំណើ​របងប្អូនប្រជាពលរដ្ឋ ដែល​មកលេង​ស្រុកកំណើត ក្នុងឱកាសពិធី​បុណ្យភ្ជុំបិណ្ឌ ដែលនឹងត្រូវត្រឡប់ទៅរាជធា​នីភ្នំពេញវិញ តាមរយៈ​រថយន្តក្រុងសា​ធារណៈរបស់រដ្ឋដោ​យឥតគិតថ្លៃ ដែលផ្តល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅចំណតរថយន្តក្រុងផ្សារទំនើប ភួ ពុយ ក្រុងបាត់ដំបង។


ក្នុងការជួបសំ​ណេះសំណាល និងជូនដំណើរបងប្អូនប្រជាព​លរដ្ឋនាឱកាសនោះផងដែរ ឯកឧត្តម​អភិ​បាលខេត្ត ព្រមទាំ​ងក្រុមការងារ បានផ្តល់ជូនជាអាហារ​សម្រន់ដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នក​ដំណើរចំនួន៧៨៥នាក់ មាននំបុ័ង និងទឹកសុទ្ធ ព្រមទាំងផ្តល់ថវិកាឧបត្ថម្ភជូនដល់អ្នកបើកបររ​ថយន្ត​ក្រុង និងក្រុម​ជា​ងចំនួន​៣៧នាក់ ដោយក្នុងម្នាក់ៗថវិកាចំនួន​៤០,០០០រៀលផងដែរ​។


សូមជម្រាបផងដែរថា ក្នុងកា​រជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដែល​ផ្តល់ដោយ​សម្តេចអគ្គម​ហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានចំនួនច្រើន ហើយ​រថយន្ត​ក្រុងសារធារណៈ​របស់រដ្ឋមាន​ចំនួន១៥គ្រឿង ជិះមិ​នបានគ្រប់គ្នា ឯកឧត្តម អភិបាល នៃគ​ណៈអភិបាល​ខេត្តបាត់ដំបង ក៏បាន​ជួលរថយន្ត​ក្រុងចំនួន២គ្រឿង​បន្ថែម ដើម្បីជួយសម្រួល​ដល់​ការធ្វើដំណើ​ររប​ស់បងប្អូនប្រជាពលរដ្ឋក្នុងការត្រឡប់ទៅរាជធា​នីភ្នំពេញវិញ។


សូមបញ្ជាក់ដែរថា ក្នុងឱកាសពិធីបុណ្យបិណ្ឌកន្លងមកនេះ រាជរដ្ឋាភិបាកកម្ពុជា ដែលមាន​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់រ​ថយន្តក្រុង​ដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃចំនួន១២០គ្រឿង ទៅតាមបណ្ដា​ខេត្តនានាក្នុងព្រះ​រាជាណាចក្រកម្ពុជា ក្នុងនោះខេត្តបាត់ដំ​បងមានចំនួន១៥គ្រឿងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1897 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156236 នាក់
ខែនេះ :
551962 នាក់
3 ខែនេះ :
1169207 នាក់
សរុប :
17802093 នាក់