ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាល​ខេត្តស្វាយរៀង ជួបសំណេះសំណាល ជាមួយ​កងកម្លាំងវរៈសេនាតូចនគរបាល និងយោ​ធាការពារព្រំដែន នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង
Thu,26 September 2019 (Time 04:17 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 407នាក់)


ខេត្តស្វាយរៀង៖ឯកឧត្តម ជុំហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិ​បាល នៃគណៈអភិបាលខេត្ត នាព្រឹក​ថ្ងៃព្រហស្បតិ៍១៣រោច ខែភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥​៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជា​អធិបតីក្នុងពិធីជួប​សំណេះសំណាល​ជាមួយកងកម្លាំងវរៈសេនាតូចនគរបាល និងយោធាការពារព្រំ​ដែននៅក្នុងភូមិសាស្ត្រ​ខេត្តស្វាយ​រៀង ដែលរៀបចំនៅបញ្ជាការដ្ឋាន​វរៈសេនាតូចនគរបាលការពារព្រំដែនលេខ៦១១ ស្ថិតនៅឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកឧត្តមសេនីយ៍មេ​បញ្ជាការរងកង​កម្លាំងប្រដាប់អាវុធទាំងបី លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអ​ភិបាលក្រុង-ស្រុក លោកនាយក នាយករងទីចាត់ការចំណុះសាលាខេត្ត លោក​ស្នង​ការរងនគរបាលខេត្ត លោកមេបញ្ជាការវរៈព្រំដែនទាំង៣ កងកម្លាំងវរៈព្រំដែន​សរុបចំនួន​៤៨៥នាក់។

មានប្រសាសន៍សំណេះ​សំណាលទៅកាន់ពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានពាំនាំនូ​វកា​រផ្តាំផ្ញើសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជូនចំពោះកងកម្លាំងការពារព្រំ​ដែនដោយក្តីនឹករលឹក​បំផុត។

ឯកឧត្តមបន្តថា ការចុះ​ជួបសួរសុខទុក្ខបងប្អូនកងកម្លាំងនៅរៀងរាល់ឱកាសបុណ្យជាតិនេះ​ គឺជាគំនិ​តផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំង​ពីរតែងតែយ​កចិត្តទុកដាក់បំផុតចំពោះបងប្អូនកងកម្លាំងនគរបាល និងយោធាទាំងអស់​ដែលឈរ​ជើងការពារនៅតាមតំបន់ព្រំដែន។ 

ចំណុចសំខាន់ៗមួយចំនួនដែលឯកឧត្តមអភិបាលខេត្តបានមានមតិផ្តាំផ្ញើដល់កងកម្លាំងដូចជា៖
- ទប់ស្កាត់ចំពោះបដិវត្តពណ៌ និងត្រៀមចាប់ខ្លួនជនណាដែលរួម​គំនិតក្បត់ជាតិនិងញុះញ៉ង់​ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ដែលមានទណ្ឌិតសមរង្ស៊ីនិងបក្សពួកជាដើម។
- ត្រូវចូលរួមថែរក្សាកា​រពារនូវសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់។
-  ត្រូវយកចិត្តទុកដាក់ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិសុខល្អនៅតា​មព្រំដែន។
-  ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរវាងកងកម្លាំងទាំងអស់ទាំង នគរបាល និងយោធា។
- ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់។
- ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសជិតខាង។
- ចុះពិនិត្យនិងថែរក្សាការពារបង្គោលព្រំដែនដែលបានបោះរួច។
- ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗដូចជាបទល្មើសគ្រឿងញៀន ការជ្រៀតចូលនៃជនអន្តោប្រវេសន្តខុសច្បាប់ និងការលួច​នាំចូលជ្រូកពីប្រទេសជិតខាង​មកខេត្ត​ស្វាយរៀងជា​ដើម ។

ជាចំណងដៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាក្នុងម្នាក់​ៗទទួលបាន៥ម៉ឺ​នរៀល ដោយឡែកវរៈទាំង៣ ក្នុង១វរៈទទួលបានអង្ករ១០បាវ ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស និងនំអន្សមជ្រូកចំនួន១០០នំ ដែលគិតជាថវិកាសរុប​ទាំងអស់ចំនួន៣២​លាន​រៀល​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1316 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
99750 នាក់
ខែនេះ :
550917 នាក់
3 ខែនេះ :
1128651 នាក់
សរុប :
17810459 នាក់