ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្ត​កែប បានអំ​ពាវនាយ​ដល់លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ ​កុំចាញ់​ឧបាយ​កល​បោកបញ្ឆោត​របស់ក្រុមប្រឆាំង
Wed,25 September 2019 (Time 06:59 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 429នាក់)


ខេត្តកែប៖ថ្លែងក្នុងឱកា​សទិវារបស់មនុស្សចាស់កម្ពុជា និងទិវាមនុស្សអន្តរជាតិ ១តុលា ដែលរៀប​ចំឡើងដោ​យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកែប នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩​នេះ លោកកែន​ សត្ថា អភិបាល នៃគណៈអភិបាល​ខេត្តកែប ក៏បានអំពាវនាវដល់ លោក​តា លោកយាយ និងបងប្អូនប្រជាព​លរដ្ឋត្រូវមានរួមគ្នាការពារសុខ សន្តិភាពឲ្យបានគង់វង្ស សូមកុំ​ចាញ់ឧបាយកល បោកបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជន ដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោងឲ្យ​សោះ​។

លោកអភិ​បាលខេត្ត បានបញ្ជាក់ផងដែរថា ក្នុងអំឡុង​ពេលនេះក្រុមប្រឆាំង​មានផែនការ​ប៉ុនប៉ងធ្វើ​រដ្ឋ​ប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិ​បាល នៃព្រះរាជាណាចក្រកម្ពុជា ហើយរូបភាពរបស់ពួក​គេគឺប្រើរ​ចនា​សម្ព័ន្ធ នៃអតីតគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ ខណៈដែល​គណបក្សនេះ​ត្រូវបានតុលា​ការកំពូល​សម្រេចរំលាយចោលដោយសាលដីកាស្ថាពរលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០​១៧។

ជាមួយនឹងឱកាសនោះ លោក កែន សត្ថា អភិបាលខេត្តបានអានសារលិ​ខិតរបស់សម្តេចអគ្គម​ហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្ស​ចាស់​កម្ពុជា និងទិវាមនុស្សអន្តរជាតិ ១តុលា ឆ្នាំ២០១៩ ដោយមានខ្លឹមសារថា ថ្ងៃនេះប្រជាជាតិ​កម្ពុជា​មានក្តីរីក​រាយ ដោយបានចូ​លរួមជាមួយប្រជាជាតិទូទាំងពិភពលោក ប្រារព្ធពិធីអបអរ​សាទរទិវាមនុ​ស្សចាស់ នៅ​កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ក្នុងនាមរាជរ​ដ្ឋាភិបាល​កម្ពុជា សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រជាមួយលោកតា លោកយាយ ព្រឹទ្ធាចារ្យ និងបងប្អូនជន​រួមជាតិទាំងអ​ស់ ព្រមទាំងប្រជាជាតិទូទាំងពិភពលោក ក្នុងឱកាសទិវាម​នុស្សចាស់​ឆ្នាំនេះ ក្រោម​ប្រធានបទ"គាំទ្រសុខុ​មាលភាពមនុស្សចាស់គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្ត ប្រព័ន្ធគាំពារសុខុមា​លភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា" ដែលជាទិវារំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាមនុស្សវ័យចា​ស់ទូទាំងសកលលោក និងលើកកម្ពស់មនសិការ ទទួលខុសត្រូវក្នុងការចូល​រួមក​សាង​សមិទ្ធផ​លសង្គមជាតិមួយ ដែលមានការយកចិត្តទុកដាក់​នូវសុខុមាលភាពដល់ប្រជាជន​គ្រប់វ័យ ពិសេសគិតគូរដល់មនុស្សវ័យចាស់។

សូមជម្រាបថា តាមរបាយកា​រណ៍របស់លោក ចាន់ សាម៉េង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ខេត្តកែប បានឲ្យដឹងថា ដោយអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្ត្រី និងអនុសាសន៍របស់ ឯកឧត្តមអភិបាល នៃគណៈអភិបាល​ខេត្ត បានអនុញ្ញាតឲ្យមន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទាខេត្ត រៀបចំទិវានេះឡើង ចារៀងរាល់ឆ្នាំ។

លោកប្រធានបានបន្តថា នៅឆ្នាំ២០១៩នេះ ការរៀបចំទិវាមនុស្សចាស់ ក្រោមប្រធានបទ"គាំទ្រ​សុខុមា​លភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាព មនុស្ស​ចាស់​គ្រប់វ័យនិងក្នុងសង្គមជាតិនៅកម្ពុជា" ក្នុងគោលបំណង​យកចិត្តទុកដាក់​ខ្ពស់ចំពោះមនុស្ស​វ័យចាស់កម្ពុជា ហើយរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ សម្រាប់អនុវត្តតួនាទីនិងភារកិច្ចដែលមានជាអាទិ៍ រៀបចំគោលនយោបាយ​ដើម្បីលើកស្ទួយសុខុមា​លភាពរបស់មនុស្សវ័យចាស់គ្រប់ទីកន្លែង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3952 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
107324 នាក់
ខែនេះ :
556206 នាក់
3 ខែនេះ :
1166747 នាក់
សរុប :
17809205 នាក់