ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តព្រះវិហារ អញ្ជើញចុះ​សាកសួរសុខទុក្ខ ​កងកម្លាំងឈរជើង តាមបណ្តោយព្រំដែន ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ
Wed,25 September 2019 (Time 02:06 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 414នាក់)


ខេត្តព្រះវិ​ហារ៖នាព្រឹកថ្ងៃពុធ ១២រោច ខែភទញរបទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩  ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសា​កសួរសុខទុក្ខកងកម្លាំង​ឈរជើងតាមប​ណ្តោយព្រំដែន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាកា​រកង​កម្លាំងទាំងបីខេត្ត មេបញ្ជការតាមបណ្តោយព្រំដែន គ្រប់អង្គភាព ប្រធាន មន្ទីរអង្គភាព និង​នាយ​ទាហាន ពលទាហាន ជាច្រើនរូប  នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាល​បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរ​សុខទុក្ខពី​សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែគិត គូរយក​ចិត្តទុក ដាក់ បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាករបស់បងប្អូនកងទ័ពយើង តាមរយៈ​ការផ្គត់ផ្គង់សម្ភារៈជាតម្រូវការផ្សេងៗ សង់លំនៅដ្ឋាន និងផ្តល់ដី សម្បទានសម្រាប់បង្កបង្កើនផល ជាពិ​សេស សម្ដេច តែងតែជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈ​ដល់ការរស់នៅរបស់​កងទ័ពយើង ឱ្យមានស្ថានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3482 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106854 នាក់
ខែនេះ :
555736 នាក់
3 ខែនេះ :
1166277 នាក់
សរុប :
17808673 នាក់