ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមដាក់បិ​ណ្ឌ រាប់បាត្រវេនទី១១ នៅវត្តសេត្ថហតី ហៅវត្តដំរិល
Wed,25 September 2019 (Time 01:43 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 547នាក់)


ខេត្តត្បូងឃ្មុំ៖​នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ​អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមទាំងលោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរ​ស្រុកអូររាំងឪ ស.ស.យ.កខេត្ត លោកតាលោកយាយនិងប្រជាពលរដ្ឋចំណុះជើងវត្ត បានចូលរួម​ដាក់បិណ្ឌ រាប់បាត្រវេនទី១១ នៅវត្តសេត្ថហតី ហៅវត្តដំរិល ស្ថិតក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្ត​ត្បូង​ឃ្មុំ ។

ក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួមទាំងមន្ត្រីរាជការ ស.ស.យ.កខេត្ត បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៥លានរៀល ទៅប្រគេនជូនវត្តដំរិល សម្រាប់ចូលរួមទ្រទ្រង់ជាបន្តក្នុងទីអារាមមួយនេះ ដើម្បីម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសា​សនារបស់រដ្ឋ ព្រមទាំងចែកថវិការដល់លោកតាលោកយាយ និងប្រជាពលរដ្ឋចំនួនប្រមា​ណ៣​០០​នាក់ ក្នុងម្នាក់ៗ១ម៉ឺ​នរៀល ក៍ដូចជាចែកនំដល់កុមារាកុមារី ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត៕

ជាមួយនឹងការធ្វើបុណ្យចែកទាន នាឱកាស​នោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវ ក្រោយទទួល​ដំណឹងចាស់ជរាពិការ មិនមានរទេះរុញ ឆ្លៀតក្នុងបិណ្ឌវេនទី១១នេះ ក៍បាននាំយកអំណោយ​សាខា​កាកបាទក្រហមខេត្ត មានជាគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ព្រមទាំងរទេះរុញចំនួន៥​គ្រឿង ផ្តល់ជូនចាស់ជរាពិការចំនួន៥នាក់ មានលំនៅដ្ឋាននៅទីនោះ​ដែលជាការខ្វល់ខ្វាយ​យកចិត្ត​ទុក​ដាក់ ផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្តទាំងមូល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2578 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
105950 នាក់
ខែនេះ :
554832 នាក់
3 ខែនេះ :
1165373 នាក់
សរុប :
17807769 នាក់