ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋប្រមាណ​ជា១០០នាក់ នៅក្នុងក្រុងសែនមនោរម្យ ទទួលបានកូនប័រចំនួន៥០០ដើម ពីឯកឧត្តម​អភិបាល ខេត្តមណ្ឌលគិរី
Wed,18 September 2019 (Time 05:52 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 439នាក់)


ខេត្តមណ្ឌលគិរី៖នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគ​ណៈ​អភិបាលខេត្តមណ្ឌលគិរី រួមទាំង លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេ​សាទខេត្ត និងលោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានអញ្ជើញជួបសំណេះសំណាល និងនាំយកកូនប័រចំនួន៥០០ដើម ចែកជូនដល់កសិករចំនួន១០០នាក់ មកពីសង្កាត់ទាំង០៤ ក្នុងក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីឱ្យប្រជាកសិករមានពូជដំណាំល្អសម្រាប់ធ្វើការដាំដុះ និងចៀសវាងទុកដីទំនេរចោល។

ឯកឧត្តម ស្វាយ​ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដា​ក់ពីរដ្ឋា​ភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់វិស័យកសិកម្ម ដែលជាវិស័យបង្កើតនូវចំណូលសេដ្ឋកិច្ចជាតិ និងបង្កើននូវ​កំរិតជីវភាពរស់​នៅរបស់ប្រជាពល​រដ្ឋគ្រប់ទីក​ន្លែង ក្នុងការផ្សារភ្ជាប់ការទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងប្រជាកសិករ។

ឯកឧត្តម អភិបាល​ខេត្ត បានណែនាំដល់ប្រជាកសិករទាំងអស់ ជាពិសេស ប្រជាពលរដ្ឋរស់នៅ​ក្រុងសែនមនោរម្យ ដែលមានផ្ទៃដីដាំដុះ ត្រូវយកពូជកូនប័រទាំងនេះទៅដាំដុះ ឲ្យទាន់ពេលវេលា ចៀសវាងទុកដីទំនេរចោល។ហើយត្រូវយកពូជកូនប័រទាំងនេះ ទៅដាំដុះ តាមបច្ចេកទេស របស់មន្រ្តីជំនាញ ដែលបានធ្វើការណែនាំ ដើម្បីទទួលបានទិន្នផលល្អ។

ក្នុងនោះឯកឧត្តម ក៏បានសូមណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដំ​ណាំបន្លែផ្សេងៗបន្ថែមទៀត ដើម្បីឲ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ  ហើយរដូវនេះ ជារដូវវស្សា ក៏សូមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និង​ត្រូវ​ប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ ចៀសវាងបង្កគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13270 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
105638 នាក់
ខែនេះ :
521342 នាក់
3 ខែនេះ :
1130026 នាក់
សរុប :
17734790 នាក់