ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គម្រោងការកសាង​ផ្លូវ និងស្ពានឆ្លងកាត់ដៃព្រែកកំ​ពត ក្នុងសង្កាត់ត្រើយ​កោះ និងសង្កាត់អណ្ដូងខ្មែរ នឹង​ត្រូវចាប់ផ្ដើមក​សាងថ្មីឡើងវិញ ចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះហើយ
Wed,18 September 2019 (Time 04:55 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 415នាក់)


ខេត្តកំពត៖បន្ទាប់ពីបានមើលឃើញនូវការលំបាក​ទាំងការធ្វើច​រាចរដឹកជញ្ជូន​ទំនិញក៏ដូចជា​ការធ្វើដំ​ណើរឆ្លងកាត់រួម​ នឹងការឆ្លើយតបនូវសំណូមពរ​ជាចាំបាច់របស់ប្រជាពលរដ្ឋ។អាជ្ញាធរខេត្តកំពត​បាន​ជំរុញការអនុវត្តនូវគម្រោង​ការក​សាងផ្លូវនិងស្ពានថ្មី ដែលឆ្លងកាត់ដៃព្រែ​កកំពត ស្ថិតក្នុងសង្កាត់​ត្រើយកោះ​ក្រុងកំពត ដែលអាចនឹងត្រូវចាប់ដំណើរការកសាងឡើង នៅចុងឆ្នាំ២០១៩និងដើមឆ្នាំ ២០២០ខាងមុខនេះហើយ។
 
នេះ​បើផ្អែកតាមការ​ឲ្យដឹងនៅក្នុងកិច្ចប្រជុំកាលពីរសៀល​ថ្ងៃទី១៧​ខែកញ្ញា ឆ្នាំ២០១៩​ ស្ដីពីកិច្ច​ពិភាក្សា​ផ្ដល់យោបល់​ដោយចូលរួមពីសំណាក់ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ​មួយចំនួនក្នុង​ខេត្ត និង​អាជ្ញាធរ​ក្រុងសង្កាត់ទាំង៥នៃក្រុងកំពត ក្រោមកិច្ចដឹកនាំអង្គប្រជុំរបស់ លោក ជាវ តាយអភិបាល​នៃគណៈអភិបាលខេត្ត។​
 
ក្នុងកិច្ចប្រ​ជុំនេះបានផ្ដោ​តជាសំខាន់លើការចូល​រួមពិភាក្សាផ្ដល់មតិ​យោបល់ពីមន្ទីរ​អង្គភាពជំនាញ​ពាក់ព័ន្ធ  អាជ្ញាធរ​ក្រុងនិងសង្កាត់ ស្ដីអំពីផលប៉ះពាល់នៃការអនុវត្តគម្រោងកសាងស្ពាននិងផ្លូវ ពិសេ​សបញ្ហា​លំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅជាប់សងខាងផ្លូវនៃក្បាលស្ពានដែល ត្រូវសាង​សង់នា​ពេ​លនេះ។​
 
គម្រោង​ស្ពាន​នេះដែរគឺធ្វើឡើងពីបេតុងដែលមានទទឹង១០ម៉ែត្រ បណ្ដោយ៧៥ម៉ែត្រគឺ​ជាគម្រោង​ប្រើប្រាស់ថវិកា រប​ស់រាជរដ្ឋាភិបាលផ្ដល់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនដែល នឹងត្រូវ​ចាប់ផ្ដើមកសាងនៅដើមឆ្នាំ២០២០ខាងមុខនេះ។
 
ដោយឡែក ​នៅក្នុងកិច្ចប្រជុំនេះដែរ ក៏បានពិភាក្សានូវបញ្ហាសំខាន់ៗមួយចំ​នួនរកដំណោះ​ស្រាយពី​ផ​លប៉ះ​ពាល់ ដើម្បីចាប់ដំណើរការកសាងផ្លូវបេតុងថ្មីមួយខ្សែឡើងវិញបន្ថែមទៀតនៅចុងឆ្នាំ២០១៩នេះ ដែលផ្លូវ​នេះ​មានទទឹង១​០ម៉ែត្រ ប្រវែង៧៦០ម៉ែត្រ ជាគម្រោងថវិការបស់រដ្ឋបាលខេត្តកំពត ស្ថិតតាម​បណ្ដោ​យ​ស្ពានត្រើយកោះនេះដែលនឹងត្រូវកសាងថ្មីឡើងវិញផងដែរ។
 
មានប្រសាសន៍​ក្នុងកិច្ចប្រជុំនេះ​ លោក ជាវ តាយអភិបាល​ខេត្ត​ បានណែនាំជំរុញដល់មន្ទីរ អង្គភាព​ពាក់ព័ន្ធ និងអាជ្ញាធរ​ក្រុង សង្កាត់ សូមឲ្យរួមសហការគ្នា​បានល្អ ដោយ​សិក្សាឲ្យ​បានច្បាស់​លាស់​ពីផលប៉ះពាល់ ដើម្បីធ្វើរបាយការណ៍ជាក់លាក់បញ្ជូនទៅថ្នាក់ជាតិឲ្យបានឆាប់រហ័ស នឹងដើម្បីបា​នដំណើរការក​សាងស្ពានបេតុងនេះដំណើរការបានលឿន​ដើម្បីសម្រួលដល់ការធ្វើចរាចរ​ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ ក៏ដូចជាការដឹកជញ្ជូននូវទំនិញផ្សេងៗឆ្លងកាត់ផងដែរ។
 
ជាមួយឱកាសនោះដែរដើម្បីធ្វើឲ្យ​សោភ័ណភាព អានាម័យ​បរិស្ថាន​ក្នុងក្រុងកំព​តបានកាន់​តែ​ល្អប្រសើរ សម្រាប់ត្រៀមលក្ខណៈអបអរពិធីបុណ្យសមុទ្រចុងឆ្នាំ​២០១៩​នេះ លោក ជាវ តាយអ​ភិបាល​ខេត្ត ក៏បានក្រើនរំឭកដល់​អាជ្ញាធរក្រុង សង្កាត់​ទាំងអស់ ត្រូវបន្តយក​ចិត្តទុកដាក់​ឲ្យបាន​សស្រាក់សស្រាំបន្ថែមទៀត ដោយត្រូវឈរលើស្មារតីទទួល​ខុសត្រូវខ្ពស់ក្នុង​មូលដ្ឋានសង្កាត់​នីមួយៗ​របស់ខ្លួនផងដែរ។​
 
បន្ទាប់ពីបញ្ចប់​កិច្ចប្រជុំនៅក្នុងឱកាសនោះ លោក ជាវ តាយ អភិបាល​ខេត្ត​ រួមជាមួយសមា​ជិកក៏​បាន​អញ្ជើញចុះទៅពិនិត្យស្វែងយល់ អំពី​ស្ថានភាពផ្លូវ និងស្ពានដែលមានការខូចខាត ទ្រុឌទ្រោម​ដើម្បីធ្វើយ៉ាងណានៅក្នុងដំណាក់កាលនៃដំណើរការកសាងនេះធ្វើឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កាន់តែមានភាពងាយស្រួលជាងមុន។​
 
គួរបញ្ជាក់ថា​៖ផ្លូវនិងស្ពានចាស់ដែលនឹងត្រូវដំណើរការជួសជុលកសាងថ្មីឡើងវិញនេះ គឺជាស្ពាន​ប្រភេទដែកបាឡេ និងផ្លូវបេតុង​ដោយបានឆ្លងកាត់ក្នុងសង្កាត់អណ្ដូងខ្មែរ និងសង្កាត់​ត្រើកោះក្រុង​កំពត។​ ហើយផ្លូវនិងស្ពាននេះមានសារៈសំខាន់ក្នុងការរួមចំណែកដល់ការធ្វើ​ចរាចរ​នូវរថយន្ត​ធុន​ធំ​ដឹកទំនិញឆ្លងកាត់ក្នុងតំបន់នេះ។​ប៉ុន្តែបច្ចុប្បន្នផ្លូវនិងស្ពាននេះមានស្ថានភាព​ដល់​ដំណាក់កាល​ខូចខាតទ្រុឌទ្រោម​យ៉ាងខ្លាំង​ដែលមិនអាចឲ្យរថយន្តដឹកទំនិញប្រភេទធុនធំឆ្លងកាត់បានឡើយ ទើបអាជ្ញាធរខេត្តកំពត ជំរុញឲ្យមានការជួសជុល និងកសាងឡើងវិញតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8523 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
106207 នាក់
ខែនេះ :
516237 នាក់
3 ខែនេះ :
1137129 នាក់
សរុប :
17743865 នាក់