ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ​ជាមួយសាកលវិទ្យាធិការ នៃសាក​លវិទ្យា​ល័យ កន់ យ៉ាង និងជួបជាមួយស្ថាបនិកមូលនិធិអប់រំ ​កន់យ៉ាង នៃប្រទេសកូរ៉េ
Thu,19 September 2019 (Time 01:59 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 414នាក់)


រាជធានីភ្នំពេញ៖នា​ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជួបពិភាក្សាការងារជាមួយលោកបណ្ឌិត វន់ ម៉ុកលី (Won Meok Lee)សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង និងលោកបណ្ឌិត ហ៊ី សូគីម (Hee Soo Kim)ស្ថាបនិកមូលនិធិអប់រំ កន់ យ៉ាង នៃប្រទេសកូរ៉េ។

នៅក្នុងជំនួបនេះលោកបណ្ឌិត Won Meok Leeបានជម្រាបជូន​សម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកបាន​ធ្លាប់មកកាន់ប្រទេសកម្ពុជាម្ដងរួចមកហើយកាលពី១០ឆ្នាំមុន ហើយក៏បា​នជួបសម្ដេច​តេជោនាយករដ្ឋមន្ត្រីផងដែរកាលពេលនោះ។លោកបណ្ឌិតបា​នអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សា​ការងារនា​ពេលនេះ។



ជាមួយគ្នានោះដែរលោកបណ្ឌិត​ បានជម្រាបជូនសម្តេចតេជោ អំពីកាអញ្ជើញទៅទស្សន​កិច្ចនៅមន្ទីរពេទ្យព្រះអង្គឌួង ជាពិសេសនៅមជ្ឈមណ្ឌលមន្ទីរ​ពេទ្យព្យាបាលជំងឺភ្នែក​ដែលជួយ​ដោយប្រទេសកូរ៉េ តាមរយៈអង្គការកូយការ (KOICA)។ក្នុងនោះ​លោកក៏បានទៅទស្សនកិច្ច​នៅសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញផងដែរ ហើយលោកបានប្ដេជ្ញាថា នឹងខិតខំ​ជួយដល់​កម្ពុជាជាបន្តបន្ទាប់ទៀតផងដែរ។



សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រទេ​សកូរ៉េ​ដែលកន្លងមកធ្លាប់​បានជួយដល់ប្រទេ​សកម្ពុជា​លើវិស័យផ្សេងៗ ​ជាពិសេសដល់ផ្នែកវិស័យ​សុខាភិបាលក៏ដូចជាវិស័យអប់រំ។សម្តេចតេ​ជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ហើយកន្លងមក រាជរដ្ឋាភិ​បាល​កម្ពុជាក៏បានយកចិត្តទុក​ដាក់ក្នុងកា​រចូលរួមចំណែកជួយថែទាំ និងព្យាបាលបងប្អូនប្រជាពលរដ្ឋដែលមានជំងឺភ្នែក និងគថ្លង់ ពិការនេះជាដើម ជាពិសេ​សកន្លងមកនេះ​យើងក៏មាន​អង្គការ​គ្រួសារថ្មី ដែលបានយ​កចិត្តទុក​ដាក់ក្នុង​ការជួយដល់កុមារពិការ និងគថ្លង់ ហើយថ្មីៗនេះ​អង្គការគ្រួសារថ្មី​នេះត្រូវបាន​បញ្ចូលឲ្យ​ស្ថិតនៅ​ក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជាវិញ ដូច្នេះនេះ​គឺជាអ្វីដែល​រាជរដ្ឋាភិបាលក​ម្ពុជាបានយកចិត្តទុក​ដាក់ចំពោះបញ្ហានេះ។


សម្តេចតេជោបានមានប្រសាសន៍ទៀតថា កន្លងមកនេះ រាជរដ្ឋាភិបាល​យើងក៏ទទួល​បានភាពជោ​គជ័យផងដែរ ទាក់ទងទៅនឹងការបង្ការទប់ស្កា​ត់នូវជំងឺមួយចំនួនដូចជា ជំងឺគ្រុនស្វិតដៃជើង ជំងឺ​កញ្ជ្រិល និងជំងឺតេតាណូសជាដើម។ហើយបច្ចុប្បន្ននេះកម្ពុជា កំពុងតែ​យកចិត្តទុក​ដាក់ទៅលើកា​រប្រយុទ្ធប្រឆាំងជំងឺរបេង ជំងឺជំងឺលើសឈាម និងជំងឺគ្រុនចាញ់ជាដើម។

សម្ដេចតេជោក៏បា​នមានប្រសាសន៍ផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើកា​រវិនិយោគយ៉ាងច្រើនទៅលើវិស័យសង្គមកិច្ច ជាពិសេសក្នុងការផ្ដល់នូវថវិកាជាតិទៅលើវិស័យអប់រំ វិស័យសុខាភិបាល ដើម្បីផ្ដល់នូវប្រយោជន៍ ក៏ដូចជាបម្រើនូវសេវាដល់បងប្អូនប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5797 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
103481 នាក់
ខែនេះ :
513511 នាក់
3 ខែនេះ :
1134403 នាក់
សរុប :
17741139 នាក់