ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបា​ទក្រហមកម្ពុជា ខេត្តកំពត ចុះសួរសុខទុក្ខ ​នាំយកអំណោយមនុស្សធម៌ ​ជូនកុមា​រកំព្រារ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍក្មេងកំព្រារ មនុស្ស​ចាស់ជរា និងជនពិការចំនួន៨៥នាក់
Tue,17 September 2019 (Time 06:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 533នាក់)


ខេត្តកំពត៖នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានអចិន្ត្រៃយ៍គ​ណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមាន​ការអញ្ជើញចូលរួម​ពីសំណាក់ លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិ​ការសាខា អនុសាខា យុវជនកាកបាទក្រហមកម្ពុជា និង អ្នកស្ម័គ្រចិត្ត បានចុះ​សួរសុខទុក្ខ​នាំយក​អំណោ​យមនុស្សធម៌របស់កាកបាទ​ក្រហមកម្ពុជា ទៅផ្តល់ជូនកុមារកំព្រារ នៅក្នុងមជ្ឈមណ្ឌលអ​ភិវឌ្ឍក្មេងកំព្រារ មនុស្សចាស់ជរា និងជនពិការចំនួន៨៥នាក់ ដែលមា​នទីតាំង​ស្ថិតនៅក្នុងភូមិ​ត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

នាឱកាសនេះ លោកជំទាវ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា ដែលជានិច្ចកាល​សម្តេចតែងតែ​គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះ​ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌​សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ។
អំណោយដែលត្រូវចែកជូនរួមមាន៖អង្ករ២០បាវស្មើរនឹង៥០០គីឡូក្រាម,មី៤០កេសតូច,ទឹកត្រី និង​ទឹកស៊ីអីវ២០យួរ,ស្ករសរ២០គីឡូក្រាម,នុំប័ង១០០ដើម,ទឹកផ្លែឈើ២០កេស,សៀវភៅ២០០ក្បាល ,​ប៊ិច១០០ដើម ​និងថវិកាចំនួ​ន​៥០០,០០០រៀល និងឧបត្ថម្ភជូនដល់​លោកតាលោកយាយ​ចាស់ជរា,កុមារកំព្រា,យុវជនកាក​បាទក្រហម និងកងម្លាំងសរុបថវិកាចំនួន៥៦៤,០០០រៀល ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
510 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
98194 នាក់
ខែនេះ :
508224 នាក់
3 ខែនេះ :
1129116 នាក់
សរុប :
17735852 នាក់