ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តស្វា​យវៀង បើកសិក្ខាសាលា ចំនួន២ថ្ងៃ ដោយមានអង្គភាពពាក់ព័ន្ធ ចូលរួមសរុប​ចំនួន២៦០នាក់
Tue,17 September 2019 (Time 06:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 471នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ នៃគណៈ​កម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការក្រសួងសាធារណការ និងដឹកជញ្ជូន និង​លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិ​បាល​ខេត្ត បានអញ្ជើញជាអធិបតីក្នុងវិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យស្តីពី ការគ្រប់​គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការបណ្តុះ​បណ្តាលមន្រ្តីការិយាល័យ​ច្រកចេញ​ចូល​តែមួយក្រុង ស្រុក ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម។

សមាសភាព អញ្ជើញចូលរួមមានឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្រ្តីជំនាញការិយាល័យ អង្គភាពពាក់ព័ន្ធ​សរុប​ចំ​នួន២៦០នាក់ មកពីរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្ត​បាត់ដំបង ស្ថិតនៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង។

ថ្លែងក្នុងឱកាសនោះលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត បានមានប្រសាសន៍វាយ​តម្លៃ​ខ្ពស់ ចំពោះការរៀបចំអង្គសិក្ខាសាលានេះឡើង គឺមិនត្រឹមផ្តល់នូវជំនាញ និងចំណេះដឹងប៉ុណ្ណោះទេ គឺជាវេទិកាមួយសម្រាប់ផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍ការងារ និង បញ្ហាប្រឈមនានា ដែល​កើតក្នុងពេលអនុវត្តការងារជាក់ស្តែង ថែមទាំងជាឱកាសមួយសម្រាប់កំណត់ការកែលម្អ ដើមី្ប​ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗនៃសង្គមសេដ្ឋកិច្ចជាតិ បច្ចុប្បន្ន និងទៅអនាគត ។ 

គោលបំណងសិក្ខាសាលានេះមានៈ
- ផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ២៣៥ អនក្រ.បក ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រ​ព្រឹត្តកម្ម​ទឹកកខ្វក់ ដែលមានចំនួន៨ជំពូក និង ៥៤ មាត្រា ។
- ការណែនាំអំពីនីតិវិធីអនុវត្តការចុះបញ្ជីទោចក្រយានយន្ត (ម៉ូតូ) ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 
- បទបង្ហាញស្តីពីការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជី
ទោចក្រយានយន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6901 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
104585 នាក់
ខែនេះ :
514615 នាក់
3 ខែនេះ :
1135507 នាក់
សរុប :
17742243 នាក់