ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជួបប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CHINT Group របស់ចិន នៅវិមានសន្តិភាព
Wed,18 September 2019 (Time 01:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 451នាក់)


រាជធានីភ្នំពេញ៖នាព្រឹ​កថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែ​កញ្ញា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រ​កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារវិនិយោគជាមួយ លោក Nan Cunhui ប្រធានក្រុម​ប្រឹក្សាភិបាលនៃក្រុមហ៊ុន CHINT Group របស់ប្រទេសចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នៅក្នុងកិច្ចពិភាក្សានេះ គឺបានផ្តោតសំខាន់ទៅលើគម្រោងវិនិយោគរបស់​ក្រុមហ៊ុនចំនួន២​របស់ចិន​ដែលជាដៃគូររបស់កម្ពុជា។ កន្លងមកនេះ ក្រុមហ៊ុនបានវិនិយោគទៅលើគម្រោងវារីអគ្គិសនីតាតៃ ដែលបច្ចុប្បន្ននេះកំពុងទទួលបានជោគជ័យ ហើយកំពុងសម្លឹងឱកាសវិនិយោគបន្ត។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍គណៈប្រតិភូក្រុមហ៊ុនចិន និងអរគុណក្រុមហ៊ុនដែល​បាន​មកវិនិយោគនៅកម្ពុជាលើវិស័យអគ្គីសនី។ ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន CHINT Group  ចំពោះការនិយោគនៅកម្ពុជា គឺបានបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រពាណិជ្ជកម្ម ដែលស្របទៅនឹ​ងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងចិន។

គណៈប្រតិភូក្រុមហ៊ុន CHINT Group  បានសំដែងនូវក្តីរីករាយ និងមោទនភាព ដែល សម្ដេចតេជោ​នា​យករដ្ឋមន្ត្រីបានអនុញ្ញាត្តអោយចូលជួបពិភាក្សាការងារវិនិយោគបន្ត។គណៈប្រតិភូបាន​បង្ហាញ​នូវភាពជឿជាក់ថា ក្នុងរយៈពេលដែល​ក្រុមហ៊ុនបានមកបណ្តាក់​ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាង១០ឆ្នាំកន្លងមកនេះ។អ្វីដែលក្រុមហ៊ុនបានឃើញច្បាស់ គឺកម្ពុជាមានសសុខសន្តិភាព និងស្ថិរ​ភា​ពន​យោបាយដែលមានការរីកចម្រើន រួមទាំងកំណើនសេដ្ឋកិច្ច សង្គមកិច្ច ដែលធ្វើឲ្យក្រុម​ហ៊ុនកាន់តែមានជំនឿជឿជាក់ក្នុងការបន្តដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាជាបន្តទៀត ដើម្បីជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13210 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
105578 នាក់
ខែនេះ :
521282 នាក់
3 ខែនេះ :
1129966 នាក់
សរុប :
17734730 នាក់