ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ បានអញ្ជើញ​ចូលរួមប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ក្នុងក្រុងតាខ្មៅ
Tue,17 September 2019 (Time 03:29 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 431នាក់)


ខេត្តកណ្តាល៖នាព្រឹក​ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែ​កញ្ញា ​ឆ្នាំ២០១៩ សម្តេចពញាចក្រី ហេង សំរិន ប្រធានរ​ដ្ឋសភា និងលោកជំទាវ ព្រមទំាងបុត្រាបុត្រី ចៅ​ប្រុសចៅស្រី និងមន្រ្តីរាជការជា​ច្រើន បានអញ្ជើញចូលរួមប្រារព្ធពិធីបុណ្យ​កាន់បិណ្ឌទី៤ នៅវត្ត​ប្រជុំនទី ហៅវត្តក្រពើហា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល តាមគន្លងប្រពៃណីនិងសាសនា។

សម្តេចពញាចក្រី ហេង សំរិន និងលោកជំទាវ បានរាប់បាត្រ ប្រគេនទេយ្យទាន និងបច្ច័យ ចំពោះព្រះសង្ឃ ដែលគង់ចាំព្រះវស្សា និងសម្រាប់ការសាងសង់សមិទ្ធផលនានា ក្នុងវត្តក្រពើហា ដោយ​សទ្ធាជ្រះថ្លាជាទីបំផុត បានឧទ្ទិសកុសលផលបុណ្យដែល​​កើតមាននៅក្នុងឱកាសនេះ ជូន​ចំពោះបុព្វការីជន វីរៈជនស្នេហាជាតិ​ទំាងអស់ ដែលបានចែកឋានទៅហើយ បាន​ជួបតែប​រមសុខកុំបីឃ្លៀងឃ្លាតឡើយ។
ជាងនេះទៅទៀត សម្តេចបានបួងសួងចំពោះព្រះរតនត្រ័យ សូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិ ជួបតែសេចក្តីសុខ និងការរីកចម្រើន ជារៀងរហូតទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4873 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
102557 នាក់
ខែនេះ :
512587 នាក់
3 ខែនេះ :
1133479 នាក់
សរុប :
17740215 នាក់