ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ដើម្បីគ្រប់គ្រង និងថែរក្សាធនធានធម្មជាតិរបស់រដ្ឋ​ ឲ្យបានគង់វង្សអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ត្រូវសហការគ្នា ទប់ស្កាត់កុំឲ្យមានការកា​ប់ទន្ទ្រាន
Mon,16 September 2019 (Time 07:14 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 464នាក់)


ខេត្តកែប​៖លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​ក្នុង​កិច្ចប្រជុំមួយ​នៅសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីកា​រគ្រប់គ្រងធនធានធម្មជាតិក្នុងភូមិសាស្ត្រតំបន់ព្រៃ​លិចទឹក​ ខណៈ​តំបន់​ព្រៃលិចទឹក​ខ្លះត្រូវមា​នជន​ខិលខូចលួចកាប់ទន្ទ្រាន ហើយកិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងមន្ត្រី​ពាក់ព័ន្ធ កម្លាំងសមត្ថកិច្ច រួមទាំង​អាជ្ញាធរមូលដ្ឋាន​យ៉ាងច្រើនកុះករផងដែរ។
លោកបញ្ជាក់ថា​ ដើម្បីគ្រប់គ្រងនិ​ងថែរក្សាធនធានធម្មជាតិរបស់រដ្ឋ​ឲ្យបានគង់វង្ស គប្បី​អាជ្ញាធរ និងមន្ត្រីជំនាញ​ត្រូវតែរួមសហការគ្នាឲ្យបានស្អិតល្មួត ពិសេសការ​គ្រប់គ្រងតំបន់​ព្រៃកោង​កាងកុំឲ្យមាន​គេកាប់ទន្ទ្រានបន្តទៀត។

លោក ហាស់ សារ៉េត បានបញ្ជាក់ទៀតថា បច្ចុប្បន្នរាជរដ្ឋា​ភិបាលបានបែងចែក​ការគ្រប់គ្រងតំបន់គ​ម្របធម្មជាតិ(ព្រៃឈើ) មួយផ្នែកទៅខាងបរិស្ថាន និងមួយផ្នែកទៅក្រសួងកសិកម្ម រក្ខាប្រមាញ់ និង​នេ​សាទ ហើយសព្វថ្ងៃនេះ​ខាងកសិកម្មគ្រប់គ្រង​តែ​លើដី​សម្បទាន​ដែលមាន​ប្រមាណជា​ង៣​០០ក្រុមហ៊ុន ក្រៅពីនោះក៏នៅមើលព្រៃ​មួយចំនួន​ទៀតដែលនៅសេ​សសល់ពីការគ្រប់គ្រ​ងរបស់​បរិស្ថាន ដូចជាសហគមន៍ព្រៃឈើជាដម។

ចំពោះការបែង​ចែករបស់រាជរដ្ឋាភិបាល​នេះយើងឃើញថា ហាក់បីដូចជាដាច់ស្រឡះពីគ្នា ប៉ុន្តែ​ការអនុវត្តជាក់ស្តែង​យើងយល់ថាក្រសួងទាំងពីរនេះហាក់នៅតែជួបការលំបាក ដោយបញ្ហាលំបាក​នេះ​មកពីក្រសួងកសិកម្មត្រូ​វមានតួនាទីគ្រប់គ្រងលើដីសម្បទាន ដែលរាជរដ្ឋាភិបា​លប្រគល់ជូន​ក្រុមហ៊ុនធ្វើការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចសង្គម ហើយដីទាំងអស់នេះជាដីព្រៃដែលរិចរិល ជាដីដែ​លគ្មានប្រយោជន៍ទៅអនាគ​ត តែកន្លែងខ្លះក៏ជាដីសំបូរទៅ​ដោយព្រៃស្រោង ដោយ​មុននឹង​ដាំដុះក៏​ត្រូវការឈូសឆាយ សម្អាតដើម្បីដាំដំណាំឧស្សាហកម្មផ្សេងៗ ជួនកាលការ​អនុវត្តខ្លះ​អាចរាល​ដាលដល់ផ្នែកបរិស្ថាន ទើបមានការចោទបញ្ហាគ្នាទៅវិញទៅមក ឬឆ្លើយយករួចខ្លួន ឬក័អាចទម្លា​ក់កំហុសដាក់គ្នាក៏មាន។

ដោយសារមាន​បញ្ហាបែបនេះរាជរដ្ឋាភិបា​លបាននិងកំពុង​ដោះស្រាយតាមយន្ត​ការគណៈកម្មកា​រជាតិក៏ដូច​ជាការសម្របសម្រួល​របស់ ឯកឧត្តម ឧបនាយ​ករដ្ឋមន្ត្រី ប៊ិន ឈិន ក៏ដូចជាក្រសួង​ពាក់ព័ន្ធផងដែរ ដើម្បីឲ្យដំណើរការគ្រប់គ្រងឈានទៅមុខ។ចឹងហើ​យដើម្បីពង្រឹ​ងការគ្រប់គ្រង និងថែរក្សាតំបន់​ធនធានធម្មជាតិឲ្យកាន់តែមាននិរន្តរភាព គប្បីអាជ្ញាធរ និងមន្ត្រីជំនាញ​ចេះសហការ​គ្នាឲ្យបានល្អប្រសើរទាំងធនធានតំបន់ដីគោក និងតំបន់ព្រៃលិចទឹក។

សូមជម្រាបថា បើផ្តោតទៅលើប្រសាសន៍របស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបា​ល​ខេត្តកែប បានលើកឡើងថា កន្លងមករដ្ឋបាលខេត្ត​ពិតជាមានការយកចិត្តទុ​កដាក់ខ្ពស់បំផុតក្នុង​ការ​គ្រប់គ្រងតំបន់ព្រៃលិចទឹក ព្រមទាំងធនធានលើដីគោកដែលមានស្រាប់ ប៉ុន្តែក៏មានតំបន់​ខ្លះដែល​នៅ​ឆ្ងាយពីដងផ្លូវ​ ឆ្ងាយពីភ្នែកមហាជន ត្រូវបានជនខិលខូចលួចចូលទៅទន្ទ្រានកាប់ឆ្ការ កាប់​បំផ្លាញ​ធ្វើឲ្យជំនាញពិបាកគ្រប់គ្រង ហើយការ​កាប់វាតនេះបើពួ​កគាត់កាប់ឆ្ការបាន​ភ្លាមមិនបានអា​ស្រ័យផលអ្វីសោះ គឺលក់ភ្លែតដោយគ្មានឯកសារត្រឹមត្រូវ ថែមទាំងគ្មានដាក់ឈ្មោះអ្នកទិញ អ្នកលក់នោះទេ។

ជាមួយគ្នានេះ លោក កែន សត្ថា បានជំរុញដល់ផ្នែកជំនាញពាក់ព័ន្ធក្នុងខេត្តកែបទាំងមូល ត្រូវសហ​ការគ្នាជា​ធ្លុងមួយ ដើម្បីគ្រប់គ្រងថែរក្សា ការពារតំបន់​ធនធានធម្មជាតិរបស់យើងឲ្យបានគង់វង្ស ពិសេសត្រូវបោះបង្គោលកំណត់តំបន់ព្រៃលិចទឹក តបន់ព្រៃសហគមន៍ និងតំបន់ធនធា​នធម្មជាតិរប​ស់​រដ្ឋឲ្យបានច្បាស់លាស់ ជៀសវាងកុំឲ្យមានក្រុមខិលខូចលួចកាប់ទន្ទ្រានបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7658 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105342 នាក់
ខែនេះ :
515372 នាក់
3 ខែនេះ :
1136264 នាក់
សរុប :
17743000 នាក់