ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមការងា ចូលរួម​គោរពវិញ្ញាណក្ខន្ធ ឯ​កឧត្តម នាយឧត្ដម​សេនីយ៍ព្រឹទ្ធា​ចារ្យ ប៊ូ ថង​ នៅគេហដ្ឋានសព ក្នុងខេត្តរតនគីរី
Mon,16 September 2019 (Time 04:36 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 454នាក់)


ខេត្តរតនគីរី៖នា​ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធយុ​វជន​កម្ពុជា អមដំណើរដោយឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញ​ចូលរួម​គោរពវិញ្ញា​ណក្ខន្ធ ឯកឧត្តម នាយឧត្ដមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង នៅគេហដ្ឋាន​សពក្នុង​ខេត្តរតន​គីរី​។​​​
សូមបញ្ជាក់ដែរថា​៖នាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ​ ប៊ូ​ ថង ទទួលម​រណភាព កាលពីថ្ងៃព្រហស្ប​តិ៍​ ១៤កើត ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១:២០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨២ឆ្នាំ ដោយ​រោគា​ពាធ។សព ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនាចាប់ពីថ្ងៃទី១​២ ដល់ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុង​គេហដ្ឋាន​លេខ១៤៧​ ភូមិទេសអន្លុង សង្កាត់បឹងក​ន្សែង ក្រុងបានលុង ខេត្តរតនគិរី។

គួរបញ្ជាក់ដែរថា​៖ឯកឧត្តម នាយឧត្ដមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង បានលះបង់យុវ​ភាពរបស់ឯ​កឧត្ត​មត​ស៊ូលះបង់កម្លាំង​កាយចិត្តក្នុងបុព្វហេតុជាតិមាតុភូមិ ដើម្បីស្វែងរកសុខសន្ដិភាព និងស្ថិរ​ភាពជូន​ប្រជាជាតិទាំងមូល។លោកក៏​ជាសហស្ថាបនិកនៃស្មារតី ២ធ្នូ (ដែលជាថ្ងៃកំណើតរបស់ ស.ស.​យ.ក.) ដោយយ​កផល​ប្រយោជន៍ផ្ទាល់ខ្លួនដាក់​ដោយឡែក ហើយ​រួបរួមគ្នា​សាមគ្គីជា​ធ្លុងមួយ ដើម្បី​ផលប្រយោជន៍រួមសម្រាប់​ជាតិមាតុភូមិ។

ការទទួលមរណភាពរបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថ​ង គឺជាការបាត់បង់នូវ ស្វាមី បិតា ជីតា ​ជីតាទួត ជាទីគោ​​រពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌មួយរូបចំពោះក្រុមគ្រួសារ ដែ​លបាន​ចិញ្ចឹមបី​បាច់ថែរក្សា និងអប់រំទូន្មានកូ​នចៅ ប្រកបដោយគន្លងធម៌ ហើយក៏ជាកា​របាត់បង់នូវ​ឥស្សរជន​មួយរូប ដែលធ្លាប់បានចូលរួ​មចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង ស្តារ អភិវឌ្ឍសង្គម និងមាតុ​ភូមិកម្ពុជាផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3683 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
101367 នាក់
ខែនេះ :
511397 នាក់
3 ខែនេះ :
1132289 នាក់
សរុប :
17739025 នាក់