ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រតិភូគ​ណ:កម្មការទី១ នៃព្រឹទ្ធសភា ឈ្វេងយល់ពីការអភិវឌ្ឍន៍ និងបញ្ហាប្រឈមរបស់​ខេត្តព្រះ​សីហនុ
Mon,16 September 2019 (Time 03:06 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 534នាក់)


ខេត្តព្រះសីហនុ​៖ដោយមើលឃើញនូវបញ្ហាមួយចំនួនដែលកំពុងប្រឈមដូចជា៖ ផ្លូវ ទឹក ភ្លើង និ​ងធន​ធានមនុស្ស ដោយសារខេត្តព្រះសីហនុមានការអភិវឌ្ឍន៍លូតលា​ស់លើវិស័យសំណង់ ម្យ៉ាង​ទៀត​ពាក់ព័ន្ធលូ អូ ប្រឡាយ ចរាចរណ៍ នាពេលបច្ចុប្បន្ន ទឹកស្អាត មិនទាន់ឆ្លើយ តបតា​មត​ម្រូវកា​ររបស់ប្រជាពលរដ្ឋ១០០ភាគរយ រដ្ឋបាលខេត្តកំពុងធ្វើការដោះស្រាយបញ្ហាប្រឈម​ទាំងនេះផង​នោះ​។
នា​ព្រឹកថ្ងៃចន្ទ ៣រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ មុត ប្រធានស្តីទីគណ:កម្មការទី១ នៃព្រឹទ្ធសភា ដឹក​នាំគណៈ​ប្រតិភូឈ្វេងយល់ពី​ការអភិវឌ្ឍ និងបញ្ហាប្រឈមរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន និង​ពិភាក្សាការ​ងារជាមួយរដ្ឋបា​លខេត្តព្រះសីហនុ នៅ សាលាខេត្តព្រះសីហនុ។

ក្នុងនោះលោក ម៉ាង ស៊ីណេត អភិបាលស្តីទី នៃគណ:អភិបាលខេត្តព្រះសីហនុ បានជំរាប​ជូនពី​សក្តានុ​ពលខេត្តព្រះសីហនុ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រួមមាន ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម សំណង់ ដែលជាវិស័យគោលដៅធ្វើឱ្យខេត្តមានការអភិវឌ្ឍន៍​ខឿនសេដ្ឋកិច្ច រួមមានកំពង់ផែទឹកជ្រៅ តំបន់​សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជាប្រភព​សក្តានុព​ល និងធនធានធម្មជាតិ បាននឹងកំពុងជំរុ​ញការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត ឱ្យមានភាព​រីកចម្រើន​ជាលំដាប់។រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក និងប្រកាសប្រែក្លាយ​ខេត្តព្រះសីហនុ ជាតំបន់​សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាម​គោលនយោ​បាយអភិវឌ្ឍវិស័យ​ឧស្សាហកម្មកម្ពុជា​ឆ្នាំ២០១៥-២០២៥​។

លោកបញ្ជាក់ថា​៖ខេត្តមានតំបន់សេដ្ឋកិច្ចចំនួន៩ ក្នុងនោះ៥ កំពុងដំណើរការ មានរោងចក្រធំ តូច ២១១​កន្លែង សិប្បកម្មចំនួន ១.០៣៧កន្លែង និងអាជីវកម្មផ្សេងៗជាច្រើនទៀត ស្រូបយកកម្លាំង​ពលកម្មចំនួន ៩១.០៨៩នាក់ ស្រី ៤១.២៥៩ នាក់ ក្នុងនោះពលកម្មបរទេស២៨.៨០៩នាក់។បច្ចុប្ប​ន្នវិ​និយោគចិន ឋិតនៅលំដាប់លេខ១ មករកស៊ី និងវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ និងទេសចរណ៍។
ឯកឧត្តម ខៀវ មុត ប្រធានស្តីទីគណៈកម្មការទី១ នៃព្រឹទ្ធសភា មានប្រសាសន៍ថា ប្រតិភូមក​បំពេញ​ទស្សនកិច្ចខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិរុទ្ធជននៅ​តាមពន្ធនាគារ ប្រព័ន្ធតុលាការ និងកង្វល់ប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ បញ្ហាប្រឈម និងការ​អភិវឌ្ឍនៅតាមមូលដ្ឋាន។ តួនាទី របស់ព្រឹទ្ធសភា គឺទី១ ការអនុវត្តច្បាប់ ទី២ ការត្រួតពិនិត្យច្បាប់ និងទី៣ តំណាងឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ ព្រមទាំងប្រមូលពត៌មាន ដើម្បីពាំ​នាំកង្វល់ និងបញ្ហាប្រឈមនានា ដើម្បីរាយការណ៍ជូនប្រធានព្រឹទ្ធសភា។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានកោតសរសើរថ្នាក់ដឹកនាំខេត្ត ក្រុង ឃុំ សង្កាត់ ដែលបាន​អនុវត្តការ​ងារល្អ នឹងបន្តពង្រឹងការដោះស្រាយបញ្ហានានា ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាភ្នែកច្រមុះ និងជាសេ​នាធិការឱ្យរដ្ឋបាលក្រុង ខេត្ត និងរាជរដ្ឋាភិបាល បន្តពង្រឹងអភិបាលកិច្ចល្អនៅតាម ឃុំ សង្កាត់ ស្រប​តាម​គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8933 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
106617 នាក់
ខែនេះ :
516647 នាក់
3 ខែនេះ :
1137539 នាក់
សរុប :
17744275 នាក់