ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយ លោកស្រី វិចតូរៀ ខ្វាខ្វា អនុប្រធានធនគារពិភពលោក
Mon,16 September 2019 (Time 02:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 450នាក់)


រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃ ច័ន្ទ ៣រោច ខែភស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែក​ញ្ញា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្រ្តី នៃព្រះរា​ជា​ណាចក្រម្ពុជា បានអញ្ជើញជួបពិភាក្សាការងារសហប្រតិបត្តិការជាមួយ លោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនគារពិភពលោក (World Bank) ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក   នៅវិមានសន្តិភាព។

លោកស្រី Victoria Kwakwa ធ្លាប់បានមកកម្ពុជាកាលពី៣ឆ្នាំមុន ហើយពេលនេះបាន​ឃើញកម្ពុជាកំ​ពុងរីកចម្រើនយ៉ាងខ្លាំងដែលគួរអោយកោតសរសើរខ្លាំងបំផុត នេះជាជោគជ័យបញ្ជាក់ថា កម្ពុជា​កំពុងតែបោះជំហានលើផ្លូវមួយត្រឹមត្រូវ។ក្នុងនាមធនាគារពិភពលោក លោកជំទាវ បានសម្តែង​នូវ​ការ​អបអរសាទរចំពោះជោគជ័យដែលកម្ពុជាទទួលបាន។  

ក្នុងនោះ​លោកស្រី Victoria Kwakwa  បាលលើកទឹកចិត្តដល់រាជរដ្ឋាភិបាល និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ច​ខិតខំប្រឹងប្រែងរបស់សម្តេចប្រមុខដឹកនាំ។ទន្ទឹមនឹងនេះ លោកស្រីក៏បាន លើក​ឡើង​ពីកិច្ចសហប្រតិបត្តិការ រវាងធនាគារពិភពលោក និងរដ្ឋបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ​គឺការចូលរួមរបស់ធនាគារពិភពលោក នៅក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ក៏ដូចជា​ក្នុងវិស័យ​កសិកម្មផងដែរ ដើម្បីជួយជំរុញការបង្កើនទិន្នផល និងការនាំចេញរបស់កសិផលកម្ពុជា។

ជាពិសេស លោកស្រី Victoria Kwakwa បានមានប្រសាសន៍ថា បន្ទាប់ពីការវិលត្រឡប់រប​ស់ធនា​គារ​ពិភពលោកមកកម្ពុជាពេលនេះបង្ហាញជាដៃគូដ៏ល្អប្រកបដោយជំនឿជឿជាក់ និងគ្នា​ទៅវិញ​ទៅមក ដើម្បីរួមចំណែកជំរុញ​ការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនខ្លាំងឡើង។

សម្ដេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកស្រី Victoria Kwakwa ដែលគាំទ្រ និងមានជំនឿក្នុងការចាប់ដៃគូ​ជាមួយកម្ពុជាជំរុញការកសា​ងប្រទេសជាតិអោយរីក​ចម្រើនទៅមុខ។

សម្តេចតេជោ បានជម្រាបជូនលោកស្រីថា នៅកម្ពុជាការផ្តល់ដីសម្បទានសង្គមកិច្ច គឺជានយោ​បាយ​អាទិភាពរបស់រាជរដ្ឋាភិបាល។រយៈពេល៧ ឆ្នាំហើយ ដែលរាជរដ្ឋាភិបាល មិនឲ្យដីសម្ប​ទានសេដ្ឋកិច្ចទៅក្រុមហ៊ុនឯកជនទៀតទេ ហើយក៏បានកាត់យកមកវិញ នូវដីសម្បទាន​សេដ្ឋកិច្ច​ណា ដែលក្រុមហ៊ុនមិនអនុវត្តតាមគោលការណ៍ ឬក៏មិនមិនគោរពតាមច្បាប់របស់រាជរដ្ឋាភិបាល។ ដីសម្បាទានសេដ្ឋកិច្ចមួយចំនួនក៏បានបែងចែកផ្តល់ជូនទៅដល់ប្រជាពលរដ្ឋ ដែលគ្មានដីប្រើប្រាស់ សម្រាប់បង្កបង្កើនផលដើម្បីពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ។
 
ទន្ទឹមនឹងនេះ សម្ដេច​តេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ដីសម្បទានសង្គមកិច្ច ត្រូវការ​តភ្ជាប់ជាមួយនឹងវិស័យកសិកម្ម។ ក្នុងន័យនេះសម្តេចតេជោ ក៏បានលើកទឹកចិត្ត​និងជំរុញ​ឲ្យធ​នាគារពិភពលោក ចូលរួមយ៉ាងសកម្មថែមទៀត ជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ដែលទទួ​លបាន​ដីសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដើម្បីជួយឲ្យពួកគាត់ទទួលបាននៅការដាំដុះនឹងទទួលផលបានល្អ ដើម្បីលើកស្ទួយជីវភាពគ្រួសារអោយបានល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6589 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
104273 នាក់
ខែនេះ :
514303 នាក់
3 ខែនេះ :
1135195 នាក់
សរុប :
17741931 នាក់