ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាំយកអំណោយ ចែកជូនពលរដ្ឋចំនួន៥០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់
Sat,14 September 2019 (Time 08:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 486នាក់)


ខេត្តត្បូងឃ្មុំ៖នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងលោកស្រី បានដឹកនាំក្រុមការងារ មន្ទីរអង្គភាព អាជ្ញាធរស្រុក សាខាកាកបាទក្រហមខេត្ត បានបន្តចុះពិនិត្យមើលស្ថានភាពការរស់នៅរបស់ប្រជាពលរដ្ឋ និងនាំយកអំណោយ ទៅចែកជូនពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នៅបរិវេណវត្តថ្មពេជ្រ។

ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានសំណេះសំណាលផ្តល់ភាពកក់ក្តៅ និងនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះបងប្អូនដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសុខទុក្ខបងប្អូន។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ មកពីឃុំជីរោទ៍ទី១ និងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ មួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនផងដែរ។

ទន្ទឹមនោះលោកអភិបាលខេត្ត និងលោកស្រី បានចែកជូននំចំណីដល់ក្មេងៗ ព្រមទាំងចែកថវិកាផ្ទាល់ខ្លួន ដល់ប្រជាការពារភូមិ កងកម្លាំង និងអ្នកដែលចូលរួម លើការងារមនុស្សធម៌នេះទាំងអស់ ដើម្បីជាការលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅទាំងពលរដ្ឋរងគ្រោះ និងបងប្អូនជាអ្នកជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13162 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
105530 នាក់
ខែនេះ :
521234 នាក់
3 ខែនេះ :
1129918 នាក់
សរុប :
17734682 នាក់