ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនបរទេសម្នាក់ ត្រូវបានគេប្រទះឃើញ​ដេកស្លាប់ នៅក្នុងបន្ទប់ជួលជាន់ទី២ ក្រោយ​កាស៊ីណូ​ហ្គ្រែន សង្ស័យខ្យល់គរ
Sat,14 September 2019 (Time 04:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 426នាក់)


ខេត្តបន្ទាយមានជ័យ៖កាលពីថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង​៨យប់ កម្លាំ​ងសមត្ថកិច្ចក្រុង​ប៉ោយប៉ែតបាន​ទទួលព័ត៌​មានពី​ម្ចាស់ផ្ទះ​ជួល​ឈ្មោះ រស់ លឹមហុង ភេទប្រុស អាយុ៥៧ឆ្នាំ ជ​នជាតិខ្មែរ រស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកថា មានជនបរទេសម្នាក់​ បានដេកស្លា​ប់នៅ​ក្នុង​បន្ទប់ជួលជាន់ទី២ បន្ទប់លេខ៦៨ ចំណុច​ក្រោយកាស៊ី​ណូហ្គ្រែន ស្ថិត​ក្នុងភូមិប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ភ្លាមនោះកម្លាំងសមត្ថកិច្ច និងក្រុមគ្រួពេទ្យជំនាញបានចុះធ្វើការត្រួតពិនិត្យឃើញថា សាកសព​មានឈ្មោះយ៉ាង. កៃ (YANG KAI ) ភេទប្រុស កើតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៦៣​(៥៦​ឆ្នាំ)ជនជាតិ​កាណាដា កាន់លិខិតឆ្លងដែនលេខBA 461150 មានសុពលភាពដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ មាន​សភាពធម្មតា ដេកស្លាប់នៅលើគ្រែ(ដេកផ្ងា) អត់មានអាវស្លៀកខោលីអូ សាកស​ពមានសភា​ពស្អុយរលួយ ក្នុងស​ភាពពី​ហើមមកស្រក នៅតួ​ខ្លួន​សាកសពពុំមានស្លាកស្នា​មអ្វីពាក់ព័ន្ធនិងអំ​ពើឃា​តកម្មឡើយ។

ក្រោយពីពិនិត្យ និងធ្វើកោសលវិច្ច័យពីសំណាក់លោកវេជ្ជ​បណ្ឌិត ឡុង សុធីរះ សាកសព​អាច​ស្លាប់ដោយសា​ខ្យល់គ រួចត្រូវបាននាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត​ឲ្យ​បញ្ជូនយក​ទៅ​តំកល់ទុក​នៅវត្តស្ទឹងមានជ័យ ដើម្បីរក្សាទុកប្រគល់​ឲ្យក្រុមគ្រួសារយកទៅ​ធ្វើបុណ្យតាម​ប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3259 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157598 នាក់
ខែនេះ :
553324 នាក់
3 ខែនេះ :
1170569 នាក់
សរុប :
17803455 នាក់