ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំបូកសរុបសកម្មភាពការងារ រៀប​ចំវេទិ​កាសាធា​រណៈប្រចាំឆ​មាសទី១ និងទិសដៅអនុវត្តប​ន្តឆ្នាំ២០​១៩ របស់ក្រុមការ​ងារថ្នាក់ជាតិ​ ចុះមូលដ្ឋា​ននៅខេត្ត​ស្វាយរៀង
Fri,13 September 2019 (Time 10:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 571នាក់)


ខេត្ត​ស្វាយរៀង៖នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១នេះ លោក​ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួង​ទំនាក់ទំនងជា​មួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនិងជា​ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ​ខេត្តស្វាយរៀង អមដំណើរដោយឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈ​អភិបាលខេត្តស្វាយរៀង និងជាអនុប្រ​ធានអចិន្រ្តៃយ៍ ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន បានអញ្ជើ​ញ​ជាអធិបតី​ក្នុងកិច្ចប្រជុំបូ​កសរុបសកម្មភា​ពការងាររៀបចំវេទិកា​សាធារណៈ​ប្រចាំឆមាសទី១ និង​ទិសដៅអ​នុវត្តបន្តឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់​ជាតិចុះមូលដ្ឋាននៅ​ខេត្ត​ស្វាយរៀង។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនាសាលប្រជុំខេត្តស្វាយរៀងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោ​ក​ជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់​ដឹកនាំស្ថាប័ននានា ដែលជាស​មាជិកក្រុមការងារថ្នាក់​ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុកលោកអភិបាល ក្រុង ស្រុក ចូលរួ​មចំ​នួនប្រមា​ណ៤៥០នាក់។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារថ្នាក់ ជាតិចុះ​មូលដ្ឋាននៅខេត្តស្វាយរៀង បានថ្លែងសុន្ទរកថាស្វាគមន៍ និងអានរបាយការណ៍សង្ខេប ស្តីពីការបូ​កសរុបសកម្មភាពការងារអាណត្តិទី៥ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបាន​អនុវត្តក​ម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោ​ណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយ​បានបញ្ជាក់អំពី លទ្ធផលការងារ ចំណុចខ្លាំង បញ្ហាប្រឈម នៃការធ្វើវេទិកាសាធារណៈកន្លងមក ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ដើម្បី​បន្តការ​តាមដាន ការអនុវ​ត្តយុទ្ធ​សាស្ត្រចតុកោណតំណាក់កាលទី៤ របស់រដ្ឋាភិបាលអណត្តិទី៦ នៃរដ្ឋសភានេះ ក្រុម​ការងា​រយើង ត្រូវប្រឹងប្រែងរួមគ្នា បំពេញកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១-ត្រូវព​ង្រឹងការងារ ដោយសា​មគ្គីភាពភាពក្នុងក្រុមការងារ និងពិភាក្សាគ្នាជាសមូហភាព ដើម្បីរួម​គ្នា​ដោះស្រាយបញ្ហា និងសំណួរដែលប្រជាពលរដ្ឋលើកឡើងផ្អែកលើច្បាប់ និងការពិត។
២-ត្រូវមានកិរិយាមាយាទ​សុភាពរាបសារ ទន់ភ្លន់ រួសរាយ រាក់ទាក់ ចេះគោរព ស្រឡាញ់ប្រជាជន ស្គាល់ចាស់ ​ស្គាល់ទុំ។
៣-ត្រូវបន្តអនុវត្តឲ្យជោគជ័​យ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្ត ចតុ​កោណដំណាក់កាលទី៤ ធ្វើកំណែទម្រង់ស៊ីជម្រៅ កាត់បន្ថយភាពអសកម្ម របស់ថ្នាក់ដឹកនាំ និង​មន្ត្រី ដោយបន្តការអនុវត្តតាមទិសស្លោក "ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់"។
៤-ត្រូវ​ជួបប្រាស្រ័យទាក់ទង ដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបាន​ច្បាស់លា​ស់រាល់សំណូមពរ និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយជួយសម្រួល និង​ដោះ​ស្រាយ ឲ្យបានទាន់ពេលវេលា។
៥-ត្រូវតាមដានស្តាប់ប្រសាសន៍ សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្តេចតេជោ នាយក​រដ្ឋមន្ត្រី ដើម្បីធ្វើជាទុនក្នុងការឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧ​បាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំងទុច្ចរិត។
៦-ត្រូវផ្សព្វផ្សាយអំពីសមិទ្ធិផល និងស្នាដៃរបស់រាជរដ្ឋាភិបាល និងការងារកំណែ​ទម្រង់របស់រាជ​រដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
៧-ត្រូវបង្កើនចំណេះ ផ្នែកបច្ចេកវីទ្យាព័ត៌មាន IT ជាពិសេសត្រូវ​ចេះប្រើមធ្យោ​បាយបណ្តាញ​សង្គមដោយប្រុងប្រយ័ត្ន ដោយចែករំលែកនូវចំណុចវិជ្ជមានដែលរាជរដ្ឋាភិបាលបានខិតខំ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1498 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
155837 នាក់
ខែនេះ :
551563 នាក់
3 ខែនេះ :
1168808 នាក់
សរុប :
17801694 នាក់