ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសម្នាក់បានស្លាប់ ខណៈ​បញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីយកពងគីង្គក់ទៅចំហុយហូប
Fri,13 September 2019 (Time 07:22 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 460នាក់)


ខេត្តកណ្ដាល៖បុរសម្នាក់ក្អួតបីដង ដាច់ខ្យល់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីយកពងគីង្គក់​ទៅចំហុយហូប។ករណីដែលបង្កឱ្យមា​នការភ្ញាក់ផ្អើលនេះបានកើតឡើង​កាលពីវេលាម៉ោងជាង​១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។


បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ សុភ័ក្ត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កសិករ មានទីលំ​នៅភូមិ ឃុំកើតហេតុខាងលើ។

បើតាមប្រភពព័ត៌មាន​បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះទៅរកចាប់គីង្គក់ ដើម្បីយកមកធ្វើម្ហូប​លុះពេលចាប់បានគីង្គក់ហើយ ជនរងគ្រោះក៏បានយកមកធ្វើ ដោយយក​ពង​គីង្គក់ទុកនៅក្នុងចាន រួចហើយយកទៅចំហុយក្រោយមកពីហូបបានមួយសន្ទុះ ជនរងគ្រោះ​ក៏មាន​អក្ការៈក្អួតបីទៅបួនដង ភ្លាមនោះស្រ្តីជាប្រពន្ធបាននាំជនរងគ្រោះទៅមណ្ឌលសុខភាពឃុំសំបួរ ដើម្បីស​ង្រ្គោះ តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ។

បន្ទាប់ពីស​មត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះក៏រាយ​ការណ៍​បន្ត​ទៅនគរបាជំនាញស្រុក រួចធ្វើការពិនិត្យ ដោយសន្និដ្ឋានថា ករណីនេះបណ្ដាលម​កពីជនរង​គ្រោះ​ហូបពងគីង្គក់ ទើបបណ្ដាលឲ្យពុលស្លាប់បែបនេះ។

ក្រោយពីធ្វើកោសល្យវិច្ច័យរួច សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ទៅឲ្យ​ក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3896 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158235 នាក់
ខែនេះ :
553961 នាក់
3 ខែនេះ :
1171206 នាក់
សរុប :
17804092 នាក់