ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ព្រោះតែការធ្វេស​ប្រហែស​ ក្នុងការតបណ្តាញអគ្គិសនី បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់​ស្លាប់ភ្លាមៗ គួរឲ្យសកស្តាយ
Fri,13 September 2019 (Time 05:34 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 525នាក់)


ខេត្តកំពត៖ស្ត្រីចំណាស់ម្នាក់បា​នស្លាប់ភ្លាមៗ ដោយសារចរន្តអគ្គិសនីឆ្លងឆក់ ខណៈពេល​ស្ត្រីរង​គ្រោះរូប​នោះបា​នទៅផ្លាស់ប្តូរអំពូលភ្លើងនៅផ្ទះកូនរបស់ខ្លួន។

ហេតុកា​រណ៍គួរឲ្យសង្វេគនេះ បានកើតឡើងនៅវេលាម៉ោង​៩និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១​៩ ស្ថិតក្នុងភូមិកំពង់ត្រាចទី២ ​ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

យោងតាមប្រភព​ព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន​បានឲ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ សៅ អឿន ភេទស្រី អាយុ៥៨ឆ្នាំ មា​នទីលំត្រង់ចំណុច ភូមិ ឃុំ កើតហេតុខាងលើ។ សមត្ថកិច្ចបានបន្តថា ស្ត្រីរង​គ្រោះមានផ្ទះក្បែរគ្នាជាមួយកូន ​គាប់ជួនកូនមិននៅផ្ទះ ក៏ឆ្លៀតទៅយកអំពូលទៅជួយប្តូរឲ្យតែម្តង ប៉ុន្តែប្រហែល​មកពីការធ្វេសប្រហែស​ ទើបបណ្តាលឲ្យឆ្លងចរន្តតាមឌុយអំពូលភ្លើង បណ្តាលឲ្យឆក់​ស្លាប់ភ្លាមៗមួយរំពេច ដោយគ្មានកូន ចៅណាដឹង លុះកូនត្រឡប់មក​វិញក៏ប្រទះឃើញ​ដេកស្លាប់​នៅក្បែរ​អំពូលភ្លើង ទើបបង្កការភ្ញាក់ផ្អើលតែម្តង។

បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបាន កូន ចៅ សាច់ញាតិកំពុងចាត់ចែងរៀប​ចំធ្វើបុណ្យតាមប្រពៃណី​នៅក្នុងលំនៅដ្ឋាន។

ចំពោះករណីមាន​មនុស្សស្លាប់​ដោយសារឆ្លងចរន្តអគ្គិសនីដូចខាងលើ គេបានកត់សម្គា​ល់ឃើញ​មាន​កើតឡើងជាហូរហែរ ដោយករ​ណីបែបនេះ​ភាគច្រើនកើតឡើង​ព្រោះតែយើងប្រើប្រាស់​ដោយខ្វះកា​រប្រុងប្រយ័ត្ន ដូចជាការប្រើប្រាស់ខ្សែភ្លើងចាស់ៗគ្មានគុណភាព ឬខ្សែមានមុខ​តំណរជាដើម។

ដូច្នេះដើម្បីបញ្ចៀសនូវ​សោកនាដកម្មទាំងឡាយ ផ្តើមដោយសារការឆ្លងចរន្តអគ្គិសនី សូមបងប្អូន​ប្រជាពលរដ្ឋដែលកំពុ​ងប្រើប្រាស់បណ្តាញ​អគ្គិសនីនៅ​គ្រប់តំបន់សូមកុំប្រើ​ប្រាស់ខ្សែភ្លើងមានមុខ​តំណរ ឬខ្សែភ្លើងចាស់ៗគ្មានគុណភាពឲ្យសោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4124 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158463 នាក់
ខែនេះ :
554189 នាក់
3 ខែនេះ :
1171434 នាក់
សរុប :
17804320 នាក់