ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នារីលោតទឹកធ្វើអត្តឃាត​សម្លាប់ខ្លួន នៅលើស្ពា​នគីសូណា ត្រូវបានគេប្រទះឃើញអណ្តែតទឹក ត្រង់ចំណុច​កំពង់ទឹក​ ក្រោយវត្តឥន្ទលីបូណ៌
Fri,13 September 2019 (Time 04:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 472នាក់)


ខេត្តកណ្ដាល៖ករណីស្ត្រីម្នាក់លោតទឹកធ្វើអត្តឃាតសម្លាប់​ខ្លួននៅចំណុចលើ​ស្ពានគីសូណា ខេត្តកំពង់​ចាម កាលពីនៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី៨ ខែកញ្ញា ​ឆ្នាំ២០១៩ កន្លងទៅ ដោយមិន​ដឹ​ងពីមូលហេតុនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹក ត្រង់ចំ​ណុចកំពង់ទឹក ក្រោយវត្ត​ឥន្ទលីបូណ៌ ស្ថិតក្នុងភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។


បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា​៖នារីរងគ្រោះមានឈ្មោះ អ៊ុន ស្រីនិច ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅ​ភូមិ​ព្រៃស្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។


បន្ទាប់ពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចជំនាញនគរបាលប៉ុស្តិ៍រដ្ឋបាលពុកឫស្សី ក្នុងនោះ​មានការចូល​រួម​ពីក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ បានចុះមក​ត្រួតពិនិត្យ​និងធ្វើ​កោសល្យវិច័យ ជាលទ្ធផលឃើញ​ថា​ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយពុំមាន​ស្លាកស្នាមអ្វី​គួរឲ្យ​កត់សម្គាល់នោះទេ។

ភិនភាគជនរងគ្រោះ​ពាក់អាវយឺតដៃវែង ពណ៌ក្រហម ពាក់អាវទ្រនាប់ពណ៌ទឹកដោះគោ ស្លៀក​ខោយឺត ចង្កេះកៅស៊ូ មានឆ្នូតពណ៌សពីរ (ខោកីឡា) មានកម្ពស់១.៥២ម៉ែត្រ មានពាក់​ខ្សែអំ​បោះ ពណ៌ក្រហម មានកថានៅកដៃខាងឆ្វេង មានពាក់ខ្សែចង្កេះពណ៌សកថា នៅក្នុងហោប៉ៅខាងស្តាំ មានលុយ២៥០០រៀល និងអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ មួយសន្លឹក ដោយសពមាន​សភាពស​ភាពស្អុយរលួយ​។

ក្រោយពីត្រួតពិនិត្យរួច សមត្ថកិច្ចជំនាញប្រគល់សព ជូន​ក្រុមគ្រួសា​រ ដើម្បី​យកទៅធ្វើបុណ្យ​តាមប្រពៃណី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4100 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158439 នាក់
ខែនេះ :
554165 នាក់
3 ខែនេះ :
1171410 នាក់
សរុប :
17804296 នាក់