ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋខ្មែរចំនួន៤នាក់បា​នស្លាប់ ក្នុងគ្រោះ​ថ្នាក់ចរាចរណ៍ នៅប្រទេសថៃ
Thu,12 September 2019 (Time 07:10 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 963នាក់)


ប្រទេសថៃ៖នៅវេលាម៉ោង១០និង២​៤នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍​ដ៏គួរឲ្យរន្ធត់​មួយបានកើតឡើងនៅមុខវត្តណូនជិក ឃុំវឌ្ឍនាណាក់ខន ស្រុកវឌ្ឍនាណាក់ខន ខេត្តសាកែវ ប្រទេស​ថៃ បានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៥នាក់ និងរងរបួសចំនួន៧នាក់ ក្នុងនោះពល​រដ្ឋខ្មែរចំនួន ១០នាក់(ជាទេសចរ និងអ្នកជំងឺ) ដែលជិះក្នុងរថយន្តវ៉ែនបើកបរដោយជនជាតិថៃ ទិសដៅពីបាងកក មកកាន់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក បានរងគ្រោះស្លាប់ចំនួន៤នាក់ (៣នាក់ជាស្ត្រី និងម្នាក់ជាកុមារា)។

ចំណែក៦នាក់ផ្សេងទៀត គឺ៤នាក់រងរបួសស្រាល និង២នាក់រងរបួសធ្ងន់ កំពុងទទួលការសង្គ្រោះ​នៅមន្ទីរពេទ្យ។ដោយឡែកតៃកុងឡានវ៉ែនដែលជាជនជាតិថៃបានស្លាប់។រីឯអ្នកបើកបររ​ថយន្ត​ទេស​ចរណ៍កំពុងសន្លប់មិនទាន់ដឹងខ្លួននៅឡើយ។ 

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្ត​ប្រភេ​ទទេសចរណ៍មួយគ្រឿង ម៉ាក Toyota Camery ពាក់ស្លាកលេខសាកែវ កខ-៣៧៨៩ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បានបុកយ៉ាងពេញទំហឹង​ជាមួយរថយន្តប្រភេទវ៉ែន​ដឹកអ្នកដំណើរមួយ​គ្រឿង ពាក់ស្លាកលេខបាងកក ៣៣-៤៩៣៣ ដែលកំពុងធ្វើដំណើរទិសដៅពីទីក្រុងបាងកក ឆ្ពោះមកកាន់ផ្សាររោងក្លឿ ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ប៉ោយប៉ែត-ខ្លងលឹក ។

ពលរដ្ឋខ្មែរទាំង៤នាក់ ដែលបានស្លាប់រួមមាន៖
ទី១.អោក លីម ភេទស្រី អាយុ៥១ឆ្នាំ 
ទី២.ជួង ស៊ីញីន ភេទស្រី អាយុ១៦ឆ្នាំ
ទី៣.ជួង ចាន់នីន ភេទស្រី អាយុ១៧ឆ្នាំ
ទី៤.ជួង ឡៃអ៊ិន ភេទប្រុស អាយុ១១ឆ្នាំ
ជនរងគ្រោះទាំ៤នាក់ខាងលើរស់នៅភូមិគោកព្រិច ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្រោយពីកើតហេតុភ្លាមមន្ត្រីស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តសាកែវ(ស្រះកែវ) បានចុះទៅកាន់កន្លែងកើតហេតុ ជួបជនរងគ្រោះជាពលរដ្ឋខ្មែរ អាជ្ញាធរពាក់ព័ន្ធថៃ និងបាននិង​កំពុង​សហការជាមួយសាច់ញាតិសព ជនរងគ្រោះ ជាពលរដ្ឋខ្មែរខាងលើ ព្រមទាំងអាជ្ញា​ធរពាក់​ព័ន្ធថៃ-កម្ពុជា ដើម្បីរៀបចំបែបបទនាំយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1761 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
138899 នាក់
ខែនេះ :
512656 នាក់
3 ខែនេះ :
1108859 នាក់
សរុប :
17630913 នាក់