ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជំនន់​ទឹកភ្លៀង​ នៅខេត្តព្រះសីហនុ បណ្ដាល​ឲ្យ​មនុស្ស​០​៣​នាក់​បាន​ស្លាប់​ ដោយសារ​ជ្រាយ​ដីរ​លំបាក់​របង​ថ្ម​សង្ក​ត់លើ​
Fri,09 August 2019 (Time 08:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 500នាក់)


ខេត្ត​ព្រះ​សីហ​នុ​៖​ស្ថិត​ក្នុង​ស្ថានភាព​ភ្លៀង​នៅ​តែបន្ត​ធ្លាក់​យ៉ាង​គំហុក​ ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​ទំនាប​ មានទឹក​លិច​ចូល​ក្នុងផ្ទះ​ ព្រមទាំង​ផ្លូវ​នានា​ក្នុង​ក្រុងព្រះសីហនុ​ ជន​លិច​ជា​ច្រើន​កន្លែង​ ជា​ហេតុ​មិន​អាច​ធ្វើ​ចរាចរណ៍​បាន​ឡើយ​។​

​នៅថ្ងៃ​ទី​៩​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម​គួ​ច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​ ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​ នៅ​តាម​តំបន់​ដែល​រង​ការ​លិចលង់​ ព្រមទាំង​ណែនាំ​ឲ្យ​អាជ្ញាធរ​តាម​មូលដ្ឋាន​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្កើន​ការ​ប្រុង​ប្រ​យ័​ត្នតាមដាន​អំពី​ស្ថានភាព​ទឹកជំនន់​។​

ក្នុងនោះ​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ ព្រះ​សីហ​នុ​ បាន​ណែនាំ​ឲ្យ​កងកម្លាំង​នគរបាល​ទាំងអស់​ចេញ​អន្តរាគម បង្កើន​ការ​ប្រុង​ប្រ​យ័​ត្ន​ល្បាត​ការពារ​ថែរក្សា​សន្តិសុខ​ បង្ការ​ទប់ស្កាត់​ ក្រែង​មាន​ហានិភ័យ​ផ្សេងៗ​ កើតឡើង​ជាយថាហេតុ​ និង​ចាត់​ឲ្យ​កម្លាំង​នគរបាល​ចរាចរណ៍​ ចេញ​សម្រួលការ​កកស្ទះ​ចរាចរណ៍​ ជូន​ប្រជាពលរដ្ឋ​ទាំង​កណ្តាល​ភ្លៀង​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​ ក៏​បាន​ណែនាំ​ឲ្យ​កម្លាំង​ប្រចាំ​បញ្ជា​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ តាមដាន​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​តាម​មូលដ្ឋាន​គ្រប់​ទីកន្លែង​។​ហើយ​បញ្ជា​ឲ្យ​កងកម្លាំង​អន្តរាគមន៍​ពិសេស​ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​តាម​ក្រុង​ស្រុក​ ត្រូវ​ប្រមូលផ្តុំ​កម្លាំង​ មធ្យោបាយ​ សម្ភារៈ​ ត្រៀម​ចេញ​ធ្វើ​អន្តរាគមន៍​ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ពេល​មាន​ហេតុការណ៍​កើតឡើង​។​

អង្គភាព​អគ្គិសនី​ខេត្ត​ព្រះ​សីហ​នុ​ ក៏​បាន​ប្រកាស​ផ្អាក​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​ អស់​រយៈពេល​មួយ​ព្រឹក​ផង​ដែរ​ ដោយ​បង្ការ​ មាន​ហានិភ័យ​កើតឡើង​ ព្រមទាំង​បង្គោល​ភ្លើង​ចំនួន​០​៦​ដើម​ ត្រូវ​ដួល​រលំ​ដោយសារ​ព្យុះ​ទឹកភ្លៀង​។​

​ជំនន់​ទឹកភ្លៀង​នេះ​ បណ្ដាល​ឲ្យ​មនុស្ស​០​៣​នាក់​បាន​ស្លាប់​ ដោយសារ​ជ្រាយ​ដីរ​លំបាក់​របង​ថ្ម​សង្ក​ក់លើ​ ក្នុង​ពេល​ជន​រង​គ្រោះ​ កំពុង​ដេក​លក់​ នៅ​យប់​ថ្ងៃ​ទី​៨​ នៅ​សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​ពីរ​នាក់​ប្តី​ប្រពន្ធ​ ឈ្មោះ​ ស៊ុន​ គឹ​ម​សាន​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ និង​ឈ្មោះ​ ​សេង​ ញ៉េ​ន​ ភេទ​ស្រី​ អាយុ​៥៦​ឆ្នាំ​ អ្នក​ទាំង​ពីរ​មានស្រុក​កំណើត​នៅ​ស្រុក​ពញាក្រែក​ ​ខេត្តកំពង់ចាម​ មក​ធ្វើ​ជា​កម្មករ​សំណង់​។​

​ករណី​មួយទៀត​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃ​នប់​ រលំ​របង​ថ្ម​ សង្កត់​លើ​ជនជាតិ​ចិន​ម្នាក់​  បណ្តាល​ឲ្យ​ស្លាប់​ ឈ្មោះ​ ​ឆៃ​គ័​រ​ឈឹង​ ភេទ​ប្រុស​ ​អាយុ​៤៥​ឆ្នាំ​   ជា​មេការ​នៅ​ក្នុង​រោងចក្រ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8909 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
106593 នាក់
ខែនេះ :
516623 នាក់
3 ខែនេះ :
1137515 នាក់
សរុប :
17744251 នាក់