ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្ត្រីម្នាក់បានស្លាប់ ខណៈបញ្ជូនទៅមន្ទីរពេទ្យ ដោយសារ​យកថ្នាំ​ខ្មៅលា​បសក់​ម​ក​ផឹក
Wed,07 August 2019 (Time 03:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 441នាក់)


ខេត្តស្វាយរៀង៖ស្ត្រីវ័យ៦៣ឆ្នាំម្នាក់បានស្លាប់ ខណៈដែលក្រុមគ្រួសារដឹកបញ្ជូ​នដល់មន្ទីរពេទ្យ ដោយ​សារវង្វេងភ្លេចភ្លាំងយកថ្នាំខ្មៅលាបសក់មកផឹក បណ្តាលពុលប្រកាច់រហូតដល់​ស្លាប់។

ករណីនេះបានកើតឡើង​កាលពីថ្ងៃអង្គារ៍ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១​៩ នៅផ្ទះរ​បស់ខ្លួនស្ថិតក្នុងភូមិថ្មី ឃុំសំបួរ ​ស្រុកស្វាយទាប ខេត្តស្វាយ​រៀង។
យោងតាមសត្ថកិច្ច​បាន​​ឲ្យដឹងថា មុនពេ​លកើតហេតុកូន​រប​ស់គា​ត់បានយក ថ្នាំលាប​សក់ចាក់​ដាក់​ចាន ហើយយក​ទៅទុកលើទូ តែមិនដឹងយ៉ាង​មេច ស្រាប់តែ​គាត់យកថ្នាំ​ដាក់នៅ​លើ​ទូយក​មកផឹក​អស់​។

ក្រោ​យពីជនរងគ្រោះផឹកថ្នាំ​លាបសក់រួចមក ថ្នាំចាប់ផ្តើមធ្វើទុកប្រកាច់បែកពពុះមាត់ ពេលនោះ​កូន​ចៅ​ក្រុម​គ្រួសារដឹង ក៏បានបញ្ជូនគាត់ទៅ​សង្គ្រោះនៅមន្ទីពេទ្យស្រុកស្វាយទាប ដោយស្ថាន​ភាព​របស់​អ្នកជំងឺ​ធ្ងន់ធ្ងរពេក មន្ទីរពេទ្យស្រុកស្វាយទាបបាន បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តស្វាយរៀង ពេលទៅដល់មន្ទីរខេត្តស្វាយរៀង ក្រុមគ្រូពេ​ទ្យពិនិត្យហើយ បានប្រាប់ថា គាត់បានស្លាប់ហើយ។

ជនរងគ្រោះមាន​ឈ្មោះ គង់ ម៉ាន់ ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរកសិករ មា​នទីលំនៅភូមិឃុំខាងលើ មានជំងឺ​វង្វេងប្រចាំកាយ បាន​យកថ្នាំអ៊ុត​សក់ពណ៌ខ្មៅ ដែលកូនទុកលើទូយកមកផឹក បណ្តាល​អោយព​ពុះប្រកាច់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយ​កើតហេតុ​សមត្ថកិច្ចបាន​ចុះដ​ល់កន្លែងបានធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ច័យឃើញថា ជនរងគ្រោះ​ពិតជាបាន​ផឹកថ្នាំអ៊ុតសក់បណ្តាលអោយស្លាប់ពិតប្រាកដមែន។បច្ចុប្បន្ន​សព ត្រូវបាន​ក្រុមគ្រួសាដឹកយកមកធ្វើបុណ្យតាមប្រពៃណី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10678 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101547 នាក់
ខែនេះ :
518544 នាក់
3 ខែនេះ :
1119182 នាក់
សរុប :
17721387 នាក់