ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យបិតចោលសិប្បក​ម្មកែច្នៃ​ឈើខុសច្បាប់ និងដុតបំផ្លាញចោ​ល ​រថយន្ដបាកុងចំនួន​២០គ្រឿងទៀត នៅ​ខេត្តមណ្ឌលគីរី
Tue,06 August 2019 (Time 09:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 522នាក់)


ខេត្តមណ្ឌលគិរី៖នាយឧត្តមសេនីយ៍ សៅ សុខា​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេប​ញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស និងជាប្រធានគណៈ​កម្មការជាតិដើម្បីទប់ស្កាត់ និង​បង្ក្រាបបទល្មើស​ធនធានធម្មជាតិ បានបញ្ជាឲ្យលុប និងបិទចោល​សិប្បកម្មរោងកែច្នៃឈើខុសច្បាប់ នៅ​ខេត្តមណ្ឌលគិរី។

ការដាក់បទបញ្ជារបស់​នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន​ធ្វើឡើងក្នុ​ងកិច្ចប្រជុំត្រួត​ពិនិត្យការងា​រទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅសាលាខេត្តមណ្ឌលគិរី នា​ព្រឹកថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩ ដោ​យមានការចូលរួមពីមន្ត្រីអន្តរក្រសួង និងស្ថាប័នចំរុះ ដែលមាន​ការពាក់ព័ន្ធ​។
លោកឧត្តមសេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈ​កម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ធ​នធានធម្មជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងដែរថា ក្រៅពីការ​បញ្ជាឲ្យបិ​ទចោលនូវ​សិប្ប​កម្ម​ទាំងអស់នោះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាឲ្យ​ធ្វើការដុតបំផ្លាញ​ចោលនូ​វម​ធ្យោបាយដឹកឈើ រថយន្ដបាកុងកែច្នៃ ដែលហួសសុពលភាពប្រើប្រាស់ចំនួន២០​គ្រឿង​ទៀតផងដែរ ។
ដោយឡែក មធ្យោបាយដែ​លសមត្ថកិច្ចបង្ក្រាបនាពេលកន្លងមក ប៉ុន្ដែមិន​មាន​ឈើខុសច្បា​ប់នៅលើ​នោះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានណែនាំឲ្យប្រគ​ល់ជូនម្ចាស់ដើមវិញផងដែរ ព្រោះ​ថា មធ្យោបាយ​ទាំងអស់នេះមិនពាក់ព័ន្ធ​ជាមួយបទល្មើសនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
824 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
93192 នាក់
ខែនេះ :
508896 នាក់
3 ខែនេះ :
1117580 នាក់
សរុប :
17722344 នាក់