ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំស្តីពី​ការត្រួតពិនិត្យការងារត្រៀមបង្ការ និងសង្រ្គោះគ្រោះមហន្តរាយខេត្តកំពត
Tue,06 August 2019 (Time 02:52 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 502នាក់)


ខេត្តកំពត៖​ឯកឧត្តម នាយឧត្តមសេ​នីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួល​បន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១​គណ:កម្មា​ធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយ​កដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម​ ជាវ​ តាយ​ អភិបាល​ នៃគណៈអភិបាលខេត្តកំពត​ និង​ជាប្រធាន​គណៈ​កម្មាធិកា​រគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​ បានអញ្ជើ​ញចូលរួមក្នុងកិច្ចប្រជុំ​ស្តីពីកា​រត្រួតពិនិត្យ​ការងារ​ត្រៀមបង្ការ និង​សង្រ្គោះ​គ្រោះ​មហន្តរាយ​ខេត្ត។
​កិច្ចប្រជុំនេះប្រព្រឹត្តទៅ​នា​ព្រឹក ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦​ ខែសី​ហា​ ឆ្នាំ២០១៩នៅសាលាខេត្តកំពត។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាឱកាសនេះរួមមាន:ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឯកឧត្តមអភិបាលរងខេត្ត លោក​នាយករដ្ឋបាលខេត្ត កម្លាំងទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយកទីចាត់ការអង្គភាពចំណុះសាលា​ខេត្ត អភិ​បាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុបប្រមាណ​២០០នាក់។
ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូនអំពីមុខសញ្ញា នៃគ្រោះមហន្តរាយ ក្នុង​ខេត្តកំពត និងការងារជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមជាមួយកាកបាទក្រហម និង​សប្បុរសជន បានដោះស្រាយ ឧបត្ថម្ភជូនប្រជាពលរដ្ឋដែលរងគ្រោះ កន្លងមក។

ហើយ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់អំ​ពីការងារដែលត្រូវអនុវត្តបន្តរួមមាន សហការ​ជាមួយគណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ អង្គការជាតិ អន្តរជាតិ ក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ គណៈ​កម្មាធិកា​រគ្រប់គ្រងគ្រោះម​ហន្តរាយគ្រប់​លំដាប់ថ្នាក់ -ត្រៀមបម្រុង កៀរគរធនធាន ដើម្បីឆ្លើយតបទាន់ពេលវេលា ពេលមា​នគ្រោះអាសន្ន -ផ្សព្វផ្សាយប្រព័ន្ធប្រ​កាសឲ្យដឹងមុនពីគ្រោះ​អាសន្ន (១២៩៤) និងផ្សព្វផ្សាយច្បាប់ស្តីពី​គ្រប់គ្រងគ្រោះម​ហន្តរាយ។
ព្រមជាមួយនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះ ឯកឧត្តម នាយ​ឧត្តមសេ​នីយ៍ ទេសរដ្ឋមន្ត្រី​ ទទួលបន្ទុកបេសកកម្មពិ​សេស ជាអនុប្រធានទី១ គណៈកម្មាធិកា​រជាតិគ្រប់គ្រង​គ្រោះម​ហន្តរាយ ដែលឯកឧត្តម ពិតជាបានខ្វល់ខ្វា​យយកចិត្តទុកដាក់ខ្ពស់ អញ្ជើញចុះបំពេញបេ​សកកម្មដោយផ្ទាល់​នៅលើទឹកដីខេត្តកំពតនាពេលនេះ។
សូមបញ្ជាប់ថា ឯកឧត្តម នាយឧត្តមសេនីយ៍​ ទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ឧបត្ថម្ភ មន្ត្រីរាជការ មេឃុំ ចៅសង្កាត់ ដែលមកពីបណ្តាក្រុង​ ស្រុកចំនួន៨៣នាក់ ក្នុង១នាក់ ទទួលបានថវិកា ៥០០០០​ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10811 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101680 នាក់
ខែនេះ :
518677 នាក់
3 ខែនេះ :
1119315 នាក់
សរុប :
17721692 នាក់