គ្រួសារអតីតយុទ្ធជន និងគ្រួសារកងទ័ពចំនួន៦៥០គ្រួសារ ទទួលគ្រឿងឧបភោគបរិភោគ ពីឯកឧត្តមអភិបាលខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់អតីតយុទ្ធជនគ្រួសារកងទ័ព គ្រួសារនគរបាលក្រីក្រ តាមខ្សែរបន្ទាត់ព្រំដែរកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្តចំនួន៦៥០គ្រួសារ អតីតយុទ្ធជនចំនួន២០០គ្រួសារ គ្រួសារកងទ័ពចំនួន៣៥០គ្រួសារ គ្រួសារនគរបាលចំនួន១០០គ្រួសារ។
សម្ភារឧបភោគ បរិភោគ ថវិកាដែរអតីតយុទ្ធជន គ្រួសារកងទ័ព គ្រួសារនគរបាលក្រីក្រចំនួន៦៥០គ្រួសារក្នុងមួយគ្រួសារៗ ទទួលបានថវិកាចំនួន២០,០០០៛ និងសម្ភារឧបភោគបរិភោគមួយចំនួនដូចជា៖អង្ករ ៣០kg,មី១កេសតូច,ត្រីខមួយយួរ,កន្ទេលមួយ និងសារ៉ុងមួយ៕