ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តមណ្ឌ​លគិរី នាំយកថវិកា​សមាគមមន្រ្តីរាជការស៊ីវិល ផ្តល់ជូនក្រុមគ្រួសារសព លោក ព្រាប សីម ​សមាជិកក្រុមប្រឹក្សា​ក្រុងសែនមនោ​រម្យ
Mon,05 August 2019 (Time 06:44 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 504នាក់)


ខេត្តមណ្ឌលគិរី៖នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល​ខេត្តមណ្ឌលគិរី និងជាប្រធានសមាគមមូលដ្ឋានសាលាខេត្ត   រួមទាំងមន្រ្តីរាជការក្រោមឪវាទ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោក ព្រាប សីម សមាជិកក្រុមប្រឹក្សាក្រុងសែនមនោរម្យ ដែលបានទទួលមរណៈភាព ក្នុងជន្មាយុ៧៥ឆ្នាំ ដោយ​រោគាពាធ នៅគេហដ្ឋានសព ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

ក្នុងឱកាសចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារសព ឯកឧត្តមអភិបាលខេត្ត បាន​នាំយក​ថវិកាស​មាគមមន្ត្រី​រាជការស៊ីវិល ក្រសួងមហាផ្ទៃចំនួន៤.៥០០.០០០រៀល និង​ថវិកាសាលាខេត្ត ចំនួន៥០​ម៉ឺនរៀល និងអង្គរ៥០គីឡូក្រាម ផ្តល់ជូនគ្រួសារនៃសព ដើម្បីចា​ត់ចែងនៅ​ក្នុងពិធីបុណ្យ​តាមប្រពៃណី។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការបាត់បង់លោក ព្រាប សីម សមាជិក​ក្រុមប្រឹក្សា​ក្រុងសែន​មនោរម្យ គឺជាការបាត់បង់ថ្នាក់ដឹក​នាំក្នុងក្រុងមួយរូប ដែលកន្លង​មកបាន​លះបង់ពេល​វេលា កំ​លាំកាយ ប្រាជ្ញា ស្មារតី ដើម្បីជួយកិច្ចការសង្គមជាពិសេស បានបំរើប្រ​ជាពលរដ្ឋក្នុងមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4620 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
96988 នាក់
ខែនេះ :
512692 នាក់
3 ខែនេះ :
1121376 នាក់
សរុប :
17726140 នាក់