ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាក​បាទ​ក្រហមកម្ពុជា​ ខេត្តកោះកុង ប្រគល់អំណោយមនុស្សធម៌ ដល់ប្រជាពលរ​ដ្ឋរងគ្រោះ​ ដោយខ្យល់កន្ទ្រាក់​សរុបចំនួន​២៣គ្រួសារ
Mon,05 August 2019 (Time 05:19 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 465នាក់)


ខេត្តកោះកុង៖នា​ព្រឹក​ថ្ងៃច័ន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង​ បានសហការអនុសាខាកក្រក ក្រុងខេមរភូមិ​ន្ទ ដឹកនាំដោយ លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខា សហកា​រជាមួយអជ្ញាធរ មូលដ្ឋាន បាននាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាព​លរដ្ឋរងគ្រោះដោយ ខ្យល់ក​ន្ទ្រាក់កាលពីថ្ងៃទី៣និងទី៤ ខែសីហា ឆ្នាំ២០១៩ សរុបចំនួន​២៣គ្រួសារ នៅសង្កាត់​ស្មាច់​មានជ័យ១៥គ្រួសារ សង្កាត់ដងទង់០៤គ្រួសារ និងសង្កាត់ស្ទឹងវែង០៤គ្រួសារ ក្រុងខេ​មរភូមិន្ទ ខេត្ត​កោះកុង ដែលរងខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន៣១១សន្លឹក ស័ង្កសីចំនួន៧២សន្លឹក និងសម្ភា​រៈមួយ​ចំនួន​ទៀត។

ក្នុងឱកាសនោះដែរ លោកនាយកសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសោក​ស្តាយពី​សំណាក់លោកជំទាវប្រធានគណៈ​កម្មាធិការសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែ​គិតគូរអំពី​សុខទុក្ខរបស់បង​ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជសាសន៍ ពណ៌​សម្បុរ និន្នាការនយោបាយអ្វីឡើយ។​

អំណោយដែលត្រូវចែកជូនក្នុង​គ្រួសារនីមួយៗទទួលបាន​៖អង្ករចំនួន២៥គីឡូក្រាម,មី១កេស,ត្រី​ខ១០កំប៉ុង,តង់១ ​និងអាវយឺត២ ព្រមទាំ​ងថវិកា​ប្រគល់​អោយលោក​ប្រធានគណៈ​កម្មាធិកា​រអនុសា​ខាក្រុង តំណាងប្រជាពលរដ្ឋ ដើម្បីទិញ​ជាហ្វីប្រូស៊ីម៉ង់ និងស័ង្កសី ឆ្លើយតប ទៅតា​មទំហំ នៃការខូច​ខាតរបស់គ្រួសា​ររងគ្រោះនីមួយៗ។

ជាមួយគ្នានោះដែរ​លោក ឈេង សុវណ្ណដា ប្រធានគណៈ​កម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ បាន​អំពាវនា វដល់បងប្អូន​ប្រជាពលរដ្ឋទាំង​អស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ពីបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10811 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101680 នាក់
ខែនេះ :
518677 នាក់
3 ខែនេះ :
1119315 នាក់
សរុប :
17721596 នាក់