ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់រថ​យន្តដឹកឈើ៣​គ្រឿង ដុតកម្ទេចចោល នៅនឹង​កន្លែង
Tue,06 August 2019 (Time 01:41 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 431នាក់)


ខេត្តស្ទឹងត្រែង៖កម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែងបន្តដុតរថ​យន្តប៉ាកុង​ដឹកឈើចំនួន៣​គ្រឿង នៅ​នឹងកន្លែង​កាលពីថ្ងៃទី០​៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពី​អាជ្ញាធរស្រុកសៀមប៉ាង និងមន្ត្រីជំនាញ​ពាក់ព័ន្ធ សហកា​រជាមួយកម្លាំង​សមត្ថកិច្ចថ្នាក់ខេត្ត រុករកឃើញ។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​៖ការដុតរថយន្ត​ប៉ាកុង​ដឹកឈើចំនួន៣​គ្រឿងខាងលើនេះ បាន​រៀប​ចំឡើង​ដោយ មន្ត្រីឧទ្យានជាតិវីរជ័យ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងមានការចូលរួមពីលោក ស៊ុយ អ៊ិនឡន ​អភិបាលរងស្រុកសៀមប៉ាង​ លោក ស៊ិន នូសិត្ស តំណាងស្នង​ការនគរបាលខេត្ត លោកជិ​ម អ៊ិន តំណាងក​ងរាជអាវុធហត្ថខេត្ត និងលោក ហ៊ុយ សុគន្ធ នាយកឧ​ទ្យានជាតិវីរជ័យ។

សូមបញ្ជាក់ដែរថា​៖រថយន្តនេះជាមធ្យោបាយប​ម្រើឲ្យការដឹកជញ្ជូន បទល្មើសព្រៃឈើ​កន្លង​មក ត្រូវ​បានឈ្មួញយ​កទៅលាក់ទុកនៅក្នុងព្រៃជ្រៅមួយកន្លែង ស្ថិតក្នុងភូមិចន្ទុ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបញ្ជាក់ថា​៖គិតចាប់តាំងពីថ្ងៃ៩ ខែកក្កដា ឆ្នាំ២០១៩ រហូតមកទល់ពេលនេះ សមត្ថកិច្ច​បានរឹប​អូស និងដុតមធ្យោបា​យដឹកជញ្ជូនបទល្មើសព្រៃឈើសរុបចំនួនប្រមាណ​២១គ្រឿងហើយ រាប់​ទាំង៣គ្រឿងដែលដុតចោលខាងលើនេះ ក្នុងនោះ១៩គ្រឿងជារថយន្ត​ប្រភេទប៉ាកុង និង២គ្រឿង​ជាត្រាក់ទ័រអូសឈើ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
956 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
93324 នាក់
ខែនេះ :
509028 នាក់
3 ខែនេះ :
1117712 នាក់
សរុប :
17722476 នាក់